បិទបញ្ចប់កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣

(VOVWORLD) - នារសៀលថ្ងៃទី២៧ ឧសភា នៅរដ្ឋធានីប៉េកាំង កិច្ចប្រជុំលើកទី៣នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិន(CPPCC) នីតិកាលទី១៣ បានបិទបញ្ចប់។

អញ្ជើញថ្លែងនៅសម័យបិទ ប្រធាន CPPCC លោក Wang Yang បាន វាយតម្លៃថា កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយសម្រេច រួចរាល់នូវរបៀបវារៈដែលត្រូវបានដាក់ចេញ។ លោកបានបន្តទៀតថា កិច្ចប្រជុំមានលក្ខណៈប្រជាធិបតេយ្យ សាមគ្គីភាព និងជឿន លឿន ដោយបង្ហាញនូវ តួនាទីដ៏សំខាន់របស់មហាសន្និបាតសភាប្រឹក្សានយោបាយក្នុងប្រព័ន្ធ នយោបាយជាតិ។ លោក Wang Yang បានសង្កត់ធ្ងន់ថា៖

“ឆ្នាំ២០២០ជាពេលវេលាដ៏សំខាន់និងមានអត្ថន័យប្រវត្តិសាស្ត្រក្នុងការអនុវត្តចំនួន២គោលដៅ ១០០ឆ្នាំ។ តាមរយៈសកម្មភាពជាក់ស្ដែង លទ្ធផល និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន មហាសន្និបាតសភា ប្រឹក្សានយោបាយចិននឹងបង្ហាញចម្លើយដ៏ត្រឹមត្រូវនៅពេលបម្រើការងារ របស់បក្សនិងរដ្ឋ”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ