បិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកតូក្យូ ២០២០
(VOVWORLD) - ប្រធាន IOC លោក Thomas Bach បានប្រកាសថា អូឡាំពិកតូក្យូ ២០២០ គឺជាអូឡាំពិកដែលទទួលបានជោគជ័យយ៉ាងធំធេង។
តំណាងគណៈប្រតិភូកាន់ទង់ជាតិបានចូលពហុកីឡដ្ឋានជាតិអូឡាំពិក (រូបថត៖ AFP) |
នៅថ្ងៃទី ៨ ខែសីហា ពិធីបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ដែលមានប្រធាន បទ “Worlds We Share” បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ ប្រធាន IOC លោក Thomas Bach បានប្រកាសថា អូឡាំពិក តូក្យូ ២០២០ គឺជាអូឡាំពិកដែលទទួលបានជោគជ័យយ៉ាងធំធេង។
បន្ទាប់ពីការប្រកួតអស់រយៈពេល ១៦ ថ្ងៃ មេដាយចំនួន ៣៣៩ គ្រឿងត្រូវបានផ្តល់ជូនក្នុងវិញ្ញាសារកីឡាចំនួន ៣៣ មុខ ដែលក្នុងនោះមានវិញ្ញាសារថ្មីចំនួន ៤ បានលេចមុខជាលើកដំបូងនៅលើសង្វៀនអូឡាំពិក គឺជិះស្គីលើទឹកកក ជិះស្គីលើទឹក ឡើងភ្នំកីឡានិងការ៉ាតេដូ។ នេះគឺជាកីឡាអូឡាំពិកលើកដំបូងដែលមានវិញ្ញាសារប្រកួតប្រជែងច្រើនជាងគេបំផុតមិនធ្លាប់មាន។
គណៈប្រតិភូកីឡាអាមេរិកបានឈ្នះមេដាយសរុបចំនួន ១១៣ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៣៩ គ្រឿង ដែលបន្តរក្សាតំណែងរបស់ខ្លួនក្នុងនាមជាមហាអំណាចកីឡាលេខ ១ របស់ពិភពលោក។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានមេដាយមាសចំនួន ៣៨ គ្រឿង, មេដាយប្រាក់ ៣២ គ្រឿង និងមេដាយសំរឹទ្ធ ១៨ គ្រឿង។ ប្រទេសជប៉ុនមានការរីកចម្រើនយ៉ាងខ្លាំង នៅពេលដែលខ្លួនទទួលបានមេដាយសរុបចំនួន ៥៨ គ្រឿង ដែលក្នុងនោះមានមេដាយមាសចំនួន ២៧ គ្រឿង ដែលជាចំណាត់ថ្នាក់ទី ៣ ។
នៅពិធីបិទបញ្ចប់ អភិបាលក្រុងតូក្យូលោក Yuriko Koike បានប្រគល់ទង់អូឡាំពិកជូនលោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស (បារាំង) ដែលជាទីក្រុងរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤៕