បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015

បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015 - ảnh 1
បិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa - 2015

          (VOV)_នាយប់ថ្ងៃទី២៦ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានរៀប
ចំពិធីបិទបញ្ចប់ឆ្នាំទេសចរណ៍ជាតិ Thanh Hoa ២០១៥ និងប្រគល់​សិទ្ធិ​រៀបចំឆ្នាំ
ទេសចរណ៍ជាតិ ២០១៦- Phu Quoc – តំបន់ដីស​ណ្ដរទន្លេ Cuu Long​ ខេត្ត Kien
Giang ។ ដោយមានប្រធានបទ៖​តភ្ជាប់បេតិកភ័ណ្ឌពិភពលោក ​ឆ្នាំទេសចរណ៍
ជាតិ២០១៥- Thanh Hoa បានប្រព្រឹត្តទៅព្រឹត្តិការណ៍ធំ​ចំនួនជាង៦០។ ថ្លែងមតិ
នៅទីនេះ លោក Pham Dang Quyen អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត 
Thanh Hoa បានអោយដឹងថា៖

“ ឆ្នាំទេសចរណ៍ Thanh Hoa ២០១៥ ត្រូវបានបិទបញ្ចប់ ដោយសកម្មភាព​ជាច្រើន
 នាំមកនូវចំណាប់អារម្មណ៍ និងមនោសញ្ជេតនាដ៏ល្អប្រសើរ ក្នុងដួងចិត្តប្រជាជន
និងមិត្តភក្តិ ភ្ញៀវទេសចរ។ នាពេលខាងមុខនេះ Thanh Hoa នឹងបន្ត​ពង្រីក​លទ្ធផល
ដែលទទួលបានក្នុងវិស័យទេសចរណ៍ ២០១៥នេះ តភ្ជាប់ជា​មួយ​ខេត្ត ទីក្រុងនា
នា ដើម្បីជំរុញទេសច​រណ៍ Thanh Hoa និងទេសចរណ៍ក្នុងទូទាំង​ប្រទេស​អភិវឌ្ឍន៍
ដោយឥតឈប់ឈរ។”

          បរិមាណភ្ញៀវទេសចរណ៍មកដល់ខេត្ត Thanh Hoa ក្នុងឆ្នាំ ២០១៥​នេះ​ទទួលបាន៥លាន ៥៣០ពាន់នាក់ កើន ២១,៩% បើប្រៀបនឹងឆ្នាំ ២០១៤ ប្រាក់​ចំណូល
សរុបពីទេសចរណ៍ទទួលបានជិត ១,១៨០ ពាន់លានដុង កើន ៤០,៤% បើប្រៀប
នឹងឆ្នាំទៅមិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ