បិទបញ្ចប់ជំរុំវិស្សមកាលកុមាររវាងប្រទេសចំនួន៣ កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០១៨
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវពិធីបិទបញ្ចប់ជំរុំ វិស្សមកាលកុមារ រវាងប្រទេសចំនួន៣ កម្ពុជា ឡាវ វៀតណាម លើកទី៥ ក្រោម ប្រធានបទ “រង្វង់ដៃមិត្តភក្តិ”។
ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា កុមារប្រមាណ ២០៥នាក់និងកម្មាភិបាលគ្រប់គ្រងប្រមាណ៤១នាក់នៃប្រទេសកម្ពុជា ឡាវនិងវៀត ណាម បានចូលរួមសកម្មភាពដ៏ផុសផុលជាច្រើនដូចជា៖ ទៅទស្សនារមណីយដ្ឋាន ល្បីល្បាញនៅទីក្រុងហូជីមិញ និងឆ្លងកាត់ពិសោធន៍ខ្សែរថយន្តក្រុងផ្លូវទឹកជាដើម។
ជំរុំវិស្សមកាលលើកនេះបានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព បង្កើតទីលានលេងរួមមានប្រយោជន៍ជាច្រើនសំរាប់កុមារនៃប្រទេសទាំងបី៕