បិទបញ្ចប់ថ្នាក់បំប៉ន់ចំណេះដឹងថ្មីសម្រាប់កម្មាភិបាលក្នុងផែនការមេថ្នាក់យុទ្ធសាស្ត្ររបស់បក្ស

(VOVWORLD) - នាព្រឹកថ្ងៃទី២មីនា នៅរដ្ឋធានីហាណូយ សភាបណ្ឌិតនយោបាយជាតិ ហូជីមិញបានសហការជាមួយគណៈចាត់តាំងមជ្ឈឹមរៀបចំពិធីបិទបញ្ចប់និងប្រគល់វិញាបនបត្រជូនសិក្ខាកាមចំនួន៨៦នាក់នៅថ្នាក់បំប៉ន់ចំណេះដឹងថ្មីសម្រាប់កម្មាភិបាលក្នុងផែនការមេថ្នាក់យុទ្ធសាស្ត្រនីតិកាលទី១៣របស់ បក្ស។
បិទបញ្ចប់ថ្នាក់បំប៉ន់ចំណេះដឹងថ្មីសម្រាប់កម្មាភិបាលក្នុងផែនការមេថ្នាក់យុទ្ធសាស្ត្ររបស់បក្ស - ảnh 1 ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ថ្លែងនៅពិធីនេះ (រូបថត៖ VOV)

ថ្លែងនៅទីនេះ ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំមានគោលបំណងហើយជឿជាក់យ៉ាងមុតមាំថា រយៈពេលសិក្សា ស្រាវជ្រាវនាពេលកន្លងទៅ នឹងបំពេញបន្ថែមកម្លាំងចលករសម្រាប់ សិក្ខាកាមទាំងអស់ក្នុងកំណាត់ផ្លូវខាងមុខ។ លទ្ធផលសិក្សាស្រាវជ្រាវ របស់សិក្ខាកាមម្នាក់ៗត្រឹមតែមានអត្ថន័យដ៏ពិតប្រាកដ ប្រសិនបើត្រូវបាន បង្ហាញក្នុងដំណើរការខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ និងតាមរយៈប្រសិទ្ធ ភាពការងារកាន់តែខ្ពស់នៅពេលមកដល់ស្ថាប័ន និងអង្គភាពតំបន់តែ ប៉ុណ្ណោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ