បិទបញ្ចប់ទិវាបុណ្យវប្បធម៌ជនជាតិ Thai ឆ្នាំ២០១៩

(VOVWORLD) - ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី២ឆ្នាំ២០១៩មានសកម្មភាពដ៏សម្បូរ បែប រួមមានការតាំងបង្ហាញ ផ្សព្វផ្សាយផលិតផលវប្បធម៌ ទេសចរណ៍ ការ សម្ដែងសិល្បៈត្បាញចរបាប់ ប៉ាក់កន្សែង Pieu របស់ជនជាតិ Thai ការតាំង បង្ហាញម្ហូបអាហារដ៏វិសេសវិសាលនិងពិធីការដោយឡែកនានារបស់ជនជាតិ Thai ជាដើម។ 
បិទបញ្ចប់ទិវាបុណ្យវប្បធម៌ជនជាតិ Thai ឆ្នាំ២០១៩ - ảnh 1 ទង់ទទួលរៀបចំទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី៣ ត្រូវបានប្រគល់អោយខេត្ត Son La (រូបថត៖ baovanhoa.vn)

  ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅយ៉ាងផុលផុស នាយប់ថ្ងៃទី២០ ខែតុលា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅពិធីបិទបញ្ចប់ទិវា បុណ្យវប្បធម៌ជនជាតិ Thai លើកទី២ ឆ្នាំ២០១៩។

        ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី២ឆ្នាំ២០១៩មានសកម្មភាពដ៏សម្បូរ បែប រួមមានការតាំងបង្ហាញ ផ្សព្វផ្សាយផលិតផលវប្បធម៌ ទេសចរណ៍ ការ សម្ដែងសិល្បៈត្បាញចរបាប់ ប៉ាក់កន្សែង Pieu របស់ជនជាតិ Thai ការតាំង បង្ហាញម្ហូបអាហារដ៏វិសេសវិសាលនិងពិធីការដោយឡែកនានារបស់ជនជាតិ Thai ជាដើម។ លោក Doan Van Chi នាយករងមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Dien Bien អនុប្រធានគណៈចាត់តាំងទិវាបុណ្យ បានអោយដឹងថា៖

        “បរិមាណភ្ញៀវទេសចរមកទស្សនាទិវាបុណ្យបានកើនឡើងយ៉ាងខ្លាំងក្លា បើធៀបនឹងឆ្នាំមុនៗ។ សហគមន៍ជនជាតិ Thai បានខិតខំប្រឹងប្រែងដើម្បីផ្សព្វ ផ្សាយអំពីរូបភាពជនជាតិខ្លួន ជាពិសេសគឺរួមចំណែកលើកតម្កើង អភិរក្សតម្លៃ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ភ្ញៀវទេសចរភាគច្រើនសុទ្ធតែមានចំណាប់ អារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ហើយមានគោលបំណងចង់ចូលរួមទិវា បុណ្យយ៉ាងដូច្នេះថែមទៀត មិនត្រឹមតែរបស់ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំង របស់ជនជាតិផ្សេងៗទៀតនៅខេត្ត Dien Bien និងទូទាំងប្រទេសទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ