បិទបញ្ចប់ពិព័រណ៌អន្តរជាតិ Vietbuild ទីក្រុងហាណូយ ឆ្នាំ២០១៩
(VOVWORLD) -ពិព័រណ៌អន្តរជាតិ Vietbuild ក៏បានប្រព្រឹត្តិទៅកម្មវិធីនានាដូចជា៖ សិក្ខាលាស ការសន្ទនាអំពីបញ្ហាអភិវឌ្ឍន៍សម្ភារៈសំណង់ សម្ភារៈសំណង់ដែលជិតស្និទ្ធជាមួយបរិស្ថាន និងសម្ភារៈសំណង់បៃតងក្នុងសករាជបដិវត្តន៍បច្ចេកវិទ្យា 4.0។
ទិដ្ឋភាពនៃពិធីបិទបញ្ចប់ពិព័រណ៌អន្តរជាតិ Vietbuild ទីក្រុងហាណូយ ឆ្នាំ២០១៩ (រូបថត៖ kinhtedothi.vn)
|
ក្រោយរយះពេល ៥ ថ្ងៃ ប្រព្រឹត្តិទៅនោះ ពិព័រណ៌អន្តរជាតិ Vietbuild ទីក្រុងហាណូយ ឆ្នាំ២០១៩ បានបិទបញ្ចប់នៅទីក្រុងហាណូយនាថ្ងៃទី ៣១ ខែមិនា។
ពិព័រណ៌អន្តរជាតិ Vietbuild ទីក្រុងហាណូយ ឆ្នាំ២០១៩ លើកដំបូងនេះ ទាក់ទាញបានការចូលរួមរបស់សហគ្រាសចំនួន ៤០៥ មកពីប្រទេស និងតំបន់ដែនដីចំនយន ១៨ ដោយមានស្ដង់ទំនិញសម្ភារសំណង់ គ្រឿងសង្ហារឹម គ្រប់ប្រភេទជាង ១៦០ និង ភ្ញៀវរាប់ម៉ឺននាក់ ។ លើពីនេះទៅទៀត ពិព័រណ៌អន្តរជាតិ Vietbuild ក៏បានប្រព្រឹត្តិទៅកម្មវិធីនានាដូចជា៖ សិក្ខាលាស ការសន្ទនាអំពីបញ្ហាអភិវឌ្ឍន៍សម្ភារៈសំណង់ សម្ភារៈសំណង់ដែលជិតស្និទ្ធជាមួយបរិស្ថាន និងសម្ភារៈសំណង់បៃតងក្នុងសករាជបដិវត្តន៍បច្ចេកវិទ្យា 4.0 ផងដែរ៕