បិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ក្រោយរយៈពេល៧ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី១ កុម្ភៈ មហា សន្និបាតតំណាង ទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់យ៉ាង មហោឡារិកនៅរដ្ឋធានីហាណូយ។ អញ្ជើញចូលរួមសម័យបិទ មានវត្តមាន ប្រតិភូចំនួន១៥៨៧នាក់ បណ្ដាអ្នកបដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយ បញ្ញាវ័ន្ត ព្រម ទាំងលោក លោកស្រីឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គទូតនិងអង្គការ អន្តរជាតិនានាប្រចាំនៅ វៀតណាមផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំសម័យបិទមហាសន្និបាត។

បិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1បណ្ដាប្រតិភូអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។
(រូបថត៖ nongnghiep.vn)
ចាប់ផ្ដើមសម័យបិទ លោកស្រី Nguyen Thanh Hai សមាជិកានៃគណៈ លេខាធិការ បានជម្រាបថា គិតរហូតដល់ដំណាច់ថ្ងៃទី៣១ មករា មហាសន្និបាត លើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានសារលិខិតនិងសារ ទូរលេខអបអរសាទរចំនួន៣៦៨សន្លឹករបស់បណ្ដាគណៈបក្សនយោបាយ អង្គ ការនិងមិត្តភក្តិអន្តរជាតិលើទូទាំងពិភពលោក។
បន្ទាប់នោះ លោក Thuan Huu សមាជិកនៃគណៈលេខាធិការ បាន រាយការណ៍លទ្ធផលនៃការបោះឆ្នោតសម្រេចលើខ្លឹមសារមួយចំនួនក្នុងឯកសារនៃមហាសន្និបាតលើកទី១៣ ដែលក្នុងនោះមានមូលបទនៃមហាសន្និបាតនិង គោលដៅទូទៅស្ដីពីការអភិវឌ្ឍប្រទេសជាតិ។ បណ្ដាគោលដៅជាក់ស្ដែងគឺ៖ ដល់ឆ្នាំ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍ មានឧស្សាហកម្មអភិវឌ្ឍតាម ទិសទំនើប ចាកចេញពីក្រុមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប; ដល់ឆ្នាំ ២០៣០ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍ មានឧស្សាហកម្មទំនើប និងប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ២០៤៥ វៀតណាមជាប្រទេសអភិវឌ្ឍនិងមាន ប្រាក់ចំណូលខ្ពស់។ មហាសន្និបាតក៏បានឯកភាពដាក់ចេញគោលដៅកំណើន សេដ្ឋកិច្ចជាមធ្យមរយៈពេល៥ឆ្នាំ ២០២១-២០២៥ ដោយសម្រេចបានចន្លោះពី ៦,៥ដល់៧% ក្នុងមួយឆ្នាំផងដែរ។
រាយការណ៍អំពីលទ្ធផលនៃសន្និបាតលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម បានជម្រាបថា គណៈកម្មាធិការមជ្ឈឹមបក្សបានបោះឆ្នោតជ្រើសតាំង សមាជិកការិយាល័យនយោបាយនីតិកាលទី១៣ចំនួន១៨រូប។ ដោយទទួលបាន សម្លេងគាំទ្រសឹងតែដាច់ខាត លោក Nguyen Phu Trong អគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។
អញ្ជើញថ្លែងនៅមហាសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ “យើងខ្ញុំសូមស្បថនៅចំពោះមុខមហាសន្និបាត នៅចំពោះមុខបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលថា សមូហភាពគណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១៣នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំនះពុះពារលើ គ្រប់ការលំបាកសាកល្បង ដើម្បីបំពេញភារកិច្ច; បង្កើនសាមគ្គីភាព ឯកភាព ទាំងខាងសតិអារម្មណ៍និងសកម្មភាព; តែងតែហត់ពត់លត់ដំ បំប៉ន់លក្ខណៈ សម្បត្តិ សីលធម៌បដិវត្តន៍ ដើម្បីលើកកំពស់ឫទ្ធានុភាពនយោបាយនិងសមត្ថភាព ការងារដោយឥតឈប់ ឈរ ក្នុងគោលដៅប្ដេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យ នូវសេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតលើកទី១៣របស់បក្ស ឆ្លើយតបនឹងតម្រូវ ការនៃបុព្វហេតុបដិវត្តន៍ក្នុងដំណាក់កាលថ្មី។ យើងខ្ញុំយល់ច្បាស់ថា កិត្តិយស ដើរទន្ទឹមនឹងទំនួលខុសត្រូវជានិច្ច កិត្តិយសកាន់តែខ្ពស់គឺទំនួលខុសត្រូវកាន់ តែធំ។ ជាពិសេសគឺភារកិច្ចក្នុងដំណាក់កាលខាងមុខដូចដែលបានលើកឡើង ក្នុងឯកសារដាក់ជូន មហាសន្និបាតលើកនេះថា ទោះបីមានឱកាស ភាពងាយ ស្រួលជាច្រើនលើសលុបក៏ដោយ ប៉ុន្តែក៏ជួបប្រទះនឹងការលំបាកសាកល្បងរាប់ មិនអស់ផងដែរ។ ហេតុដូច្នេះ មិនត្រូវអត្តនោម័ត មិនត្រូវធ្វើឫកពារ ឆ្មើងឆ្មៃ តែត្រូវ បន្តសិក្សារៀនសូត្រនិងធ្វើការដោយអំណត់ធ្មត់ដើម្បីសក្តិសមនឹងទំនុកចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល”។
នៅសម័យបិទមហាសន្និបាតនេះដែរ បណ្ដាប្រតិភូក៏បានបោះឆ្នោតអនុម័ត លើសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះអះអាងថា កម្មវិធីនយោបាយរបស់បក្សកុម្មុយនិស្តវៀត ណាមបន្តជាសតិអារម្មណ៍ប្រមូលផ្ដុំកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូលឆ្ពោះទៅប្រទេសវៀតណាមមួយដែល “ប្រជាជនសម្បូរធូធារ ប្រទេសជាតិ ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអារិយ្យធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ