បិទបញ្ចប់វេទិកាអាស៊ី Boao ឆ្នាំ ២០១៩

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ ២០១៩ (BFA) នាយប់ថ្ងៃទី ២៩ ខែមីនា ត្រូវបានបិទបញ្ចប់នៅខេត្ត ហៃណាន ភាគខាងជើងប្រទេសចិនដោយមានការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក។
បិទបញ្ចប់វេទិកាអាស៊ី Boao ឆ្នាំ ២០១៩ - ảnh 1 បិទបញ្ចប់វេទិកាអាស៊ី Boao ឆ្នាំ ២០១៩

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំនេះ អគ្គលេខាធិការ BFA លោក Li Bao Dong បានសង្កត់ធ្ងន់ថា ការគាំទ្រយ៉ាងរឹងមាំចំពោះពហុភាគីនិយម និងសកលភាវូបនីយកម្មគឺជាសមិទ្ធិផលសំខាន់បំផុតនិងជាសារមួយគួរឲ្យលើកសរសើរបំផុតនៅ វេទិកាឆ្នាំនេះ។ កិច្ចប្រជុំប្រចាំឆ្នាំ BFA នាឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមីនានៅទីរួមខេត្តជិតឆ្នេរសមុទ្រនៅខេត្តហៃណាន ដែលមានប្រធានបទ "ជោគវាសនារួម ធ្វើសកម្មភាពរួមគ្នា និងការអភិវឌ្ឍរួមគ្នា" ។ BFA ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងវេទិកា និងកិច្ចប្រជុំតុមូលជាង ៥០ ដោយផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួន ៥ រួមមាន៖ ខឿនសេដ្ឋកិច្ចពិភពលោកបើកទូលាយ - ពហុភាគីនិយម - កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអភិបាលកិច្ចសកល- កម្លាំង  ចលករនៃការច្នៃប្រឌិត - ការអភិវឌ្ឍគុណភាពខ្ពស់និងញ្ហាក្តៅគគុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ