បិទបញ្ចប់សន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្

បិទបញ្ចប់សន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្ - ảnh 1
បិទបញ្ចប់សន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Tường Vi - TTXVN)

(VOV)_នាថ្ងៃទី ​៣១ មិនា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) សន្និសីទ
ASEM ស្តីអំពីការ​អប់រំច្នៃប្រឌិត​និងកសាងប្រភពធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​
ប្រកបដោយនិរន្តរភាព បានបិទបញ្ចប់បន្ទាប់ពី ២ ថ្ងៃធ្វើការ ។ នៅសន្និសីទនេះមាន
បទអន្តរគមន៍ចំនួន ១៧ របស់វាគ្មិនវៀតណាម​និងអន្តរជាតិ បានចែករំលែកអំពី
បទពិសោធន៍ថ្នាក់ជាតិនិងអន្តរជាតិដូចជា៖ តួនាទីនៃការអប់រំនិងប្រភពធនធាន
មនុស្សនៅសតវត្សរ៍ទី ២១ ដើម្បីគោលដៅ​អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឱកាស
ការសាកល្បងនិងតួនាទីរបស់ភាគីពាក់​ព័ន្ធនានា  ការអនុវត្តន៍និងមេរៀនបទពិ
សោធន៍នៅអាស៊ីនិងអឺរ៉ុបជាដើម​។ អង្គប្រជុំ​បានឯកភាពទៅលើខ្លឹមសារមួយចំនួន
ដូចជា៖ ជំរុញការអប់រំ​សំដៅ​អភិវឌ្ឍន៍​មនុស្ស បង្កើតឱកាសរៀនសូត្រពេញមួយ​ជីវិត​ផ្សា
រភ្ជាប់​ជាមួយ​នឹងការបដិវត្តន៍ឧស្សាហកម្មលើកទីទី ៤ ។

អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និសីទនេះ រដ្ឋមន្រ្តីក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាលវៀត​ណាម
លោក Phung Xuan Nha បានឲ្យដឹងថា៖ វៀតណាមកំពុងអនុវត្តកំណែទម្រង់សារវ័ន្ត
សម្រាប់វិស័យបណ្តុះបណ្តាល
និងអប់រំសំដៅឆ្ពោះទៅរកខឿនអប់រំទំនើបសមាហរណកម្មអន្តរជាតិ ដោយមាន​
ភារកិច្ច​សំខាន់ៗជាច្រើន ។​រដ្ឋមន្រ្តីរូបនេះ​បានសង្កត់ធ្ងន់ថា​៖ដើម្បីឆ្ពោះទៅរក​ការ​អប់រំ
​ល្អប្រសើរ ទំនើបមួយ និងឆ្លើយតបតាមតម្រូវការនៃពិភពលោកអំពីការងារធ្វើនោះ
សមាជិក ASEM នីមួយៗ ត្រួវតែខិតខំប្រឹងប្រែង​បន្ថែម​ទៀត​និង​ផ្លាស់ប្ដូថ្មីរជានិច្ចនៅ
ក្នុងដំណើរការអនុវត្ត​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ