បិទបញ្ចប់សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣

បិទបញ្ចប់សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
បិទបញ្ចប់សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣

        Vovworld-នារសៀលថ្ងៃទី២៧វិច្ឆិកានៅក្រុងហាណូយ រដ្ឋសភាបានប្រជុំបិទ​បញ្ចប់​សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣។ នៅសម័យ​ប្រជុំ​​លើកទី១០ រដ្ឋសភានីតិកាលទី១៣នេះ​រដ្ឋសភាបានលៃទុក​ពេល​វេលាពិនិត្យ​អនុម័តលើច្បាប់ចំនួន១៨ សេចក្តីសំរេចចិត្តមួយចំនួននិងផ្ដល់​យោបល់​អំពី​គំរោង​ច្បាប់ចំនួន៨ផ្សេងទៀត។ រដ្ឋសភាក៏លៃទុកពេលវេលា​ពិភាគ្សា​លើសេចក្តីព្រាង​ឯកសារដាក់ជូនមហាសន្និបាតលើកទី១២របស់បក្សនិង​ទិសដៅធំៗអំពិផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិរយៈពេល៥ឆ្នាំ២០១៦-២០២០។

        ថ្លែងមតិនៅសម័យបិទបញ្ចប់នេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានលើកច្បាស់ថា៖

“ឆ្នាំ២០១៦ជាឆ្នាំដើមដំបូងអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១២របស់បក្សនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ(២០១៦-២០២០) រដ្ឋសភា​បាន​មានសេចក្តីសំរេចចិត្តលើគោលដៅទូទៅអំពីសេដ្ឋកិច្ចសង្គមឆ្នាំ​២០១៦​គឺបន្ត​រក្សាស្ថិរភាពសេដ្ឋកិច្ច ខំប្រឹងប្រែងទទួលបានកំរិតកំណើនខ្ពស់ជាង ទន្ទឹមនឹង​នោះ​​​កែលំអរគុណភាពកំណើននិងធានាអភិវឌ្ឍន៍និរន្តរភាព។​ តាមនោះ​រដ្ឋសភា​បានសំណូមពររដ្ឋាភិបាលអនុវត្តគោលដៅជាក់ស្ដែងប្រមូលផ្ដុំជំរុញ​អនុវត្ត​ការលោតផ្លោះយុទ្ធសាស្ត្រ​លើកកំពស់ទិន្នផលគុណភាពនិងកំលាំងប្រកួត​ប្រជែងនៃ​ខឿនសេដ្ឋកិច្ច លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសនិង​សមាហរណកម្ម​អន្តរជាតិប្តេជ្ញាតស៊ូរក្សាសន្តិភាពការពាររឹងមាំអធិបតេយ្យភាព​ជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ