បទប្បញ្ញត្តិគយថ្មីក្រោយ Brexit ចំពោះទំនិញពី EU ទៅកាន់ចក្រភពអង់គ្លេសចូលជាធរមានជាផ្លូវការ
(VOVWORLD) - អង្គភាពអាជីវកម្មនឹងមិនត្រូវបានអនុញ្ញាតឱ្យពន្យារពេលបំពេញបែបបទគយនាំចូលរយៈពេល ១៧៥ ថ្ងៃដូចពីមុនទៀតទេ។
រថយន្តដឹកទំនិញបន្ទាប់ពីចាកចេញពីសាឡាងរង់ចាំការត្រួតពិនិត្យនៅកំពង់ផែ Dover ភាគអាគ្នេយ៍ប្រទេសអង់គ្លេស (រូបថតឯកសារ៖ AFP/VNA) |
សម្ព័ន្ធសមាគមអាហារកករបស់ចក្រភពអង់គ្លេសបានព្រមានពីហានិភ័យនៃកង្វះអាហារនៅក្នុងប្រទេសបន្ទាប់ពី បទប្បញ្ញត្តិគយថ្មីក្រោយ Brexit សម្រាប់ទំនិញមកពីសហភាពអឺរ៉ុប (EU) ទៅកាន់ចក្រភពអង់គ្លេសបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ជាក់ស្ដែង ចាប់ពីថ្ងៃទី ១ ខែមករា ក្រុមហ៊ុននាំចូលត្រូវតែបំពេញបែបបទគយសម្រាប់ទំនិញដែលនាំចូល ចក្រភពអង់គ្លេសពី EU ឬប្រទេសផ្សេងទៀត។ អង្គភាពអាជីវកម្មនឹងមិនត្រូវបានអនុញ្ញាតឱ្យពន្យារពេលបំពេញបែបបទគយនាំចូលរយៈពេល ១៧៥ ថ្ងៃដូចពីមុនទៀតទេ។ នេះគឺជាវិធានការដែលត្រូវបានអនុម័តដើម្បីដោះស្រាយការអាកខានដោយសារបញ្ហា Brexit ផងដែរ៕