បទពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ៊ីស្រាអែលជាមេរៀនដ៏ថ្លៃថ្នូសំរាប់វៀតណាម
|
បទពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ៊ីស្រាអែលជាមេរៀនដ៏ថ្លៃថ្នូសំរាប់វៀតណាម (TTXVN) |
(VOV)_ បទពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្ររបស់អ៊ីស្រាអែលជាមេរៀនដ៏ថ្លៃ
ថ្នូ សំរាប់វៀតណាម។ នេះគឺជាការវាយតំលៃរបស់លោក Pham Van Linh អនុប្រ
ធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុម
ប្រឹក្សារវិទ្យា សាស្ត្រ នៃបណ្ដាស្ថាប័នបក្សមជ្ឈឹម នៅក្នុងដំណើរបំពេញទស្សនកិច្ច ការងារ នៅអ៊ីស្រាអែល ដើម្បីស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ អំពីសកម្មភាព
ស្រាវជ្រាវវិទ្យាសាស្ត្រ។ ក្នុងរយៈពេល៤ថ្ងៃបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល (ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី២តុលា) ក្រុមការងារនៃក្រុមប្រឹក្សារវិទ្យាសាស្ត្រ
ដឹកនាំដោយលោក Pham Van Linh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងវិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងចក្រវាល អ៊ីស្រាអែល វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ
បំរើកសិកម្ម Colcani មហាវិទ្យាល័យ Tel Aviv …លៗ។ ក្នុងបណ្ដាជំនួបធ្វើការ
ភាគីអ៊ីស្រាអែលសុទ្ធតែសម្ដែងនូវគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ
ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ក្នុងបណ្ដាវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា។ លោក Pham Van Linh បានអោយដឹងថា៖ វៀតណាមមានគោល
បំណងស្វែងយល់ រូបសណ្ឋាន របៀបគ្រប់គ្រង របស់អ៊ីស្រាអែល ដើម្បីជំរុញ
ការស្រាវជ្រាវ វិទ្យាសាស្ត្រនៅក្នុងប្រទេស ពិសេសគឺដើម្បីលើកកំពស់តំលៃ នៃផលិតផលកសិកម្ម …លៗ៕