បិទមហោស្រពវប្បធម៌លើកទី៤ ឆ្នាំ ២០២៣ នៃក្រុមជនជាតិភាគកណ្តាលវៀតណាម ឆ្នាំ២០២៣

(VOVWORLD) - នាយប់ថ្ងៃទី១០ ខែកញ្ញា នៅខេត្ត Binh Dinh ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh រៀបចំពិធីបិទមហោស្រពវប្បធម៌ជនជាតិភាគកណ្តាល លើកទី៤ ឆ្នាំ២០២៣។

បិទមហោស្រពវប្បធម៌លើកទី៤ ឆ្នាំ ២០២៣ នៃក្រុមជនជាតិភាគកណ្តាលវៀតណាម ឆ្នាំ២០២៣ - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបិទ (រូបថត៖ VOV)

ក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា) សិប្បករ អត្តពលិក និងតារាសម្ដែងជាង ៨០០ នាក់មកពីគណៈប្រតិភូនៃខេត្ត-ក្រុងភាគកណ្តាលបានចូលរួមប្រកួតកីឡា និងចូលរួមក្នុងពិធីបុណ្យនេះ។ លោក Ta Xuan Chanh ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Binh Dinh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំមហោស្រពជនជាតិភាគកណ្តាល លើកទី៤ ឆ្នាំ២០២៣ បានឲ្យដឹងថា៖ “សម្រាប់ក្រុមជនជាតិភាគតិច នេះគឺជាការផ្លាស់ប្តូរវប្បធម៌ដ៏មានអត្ថន័យ និងមានអត្ថប្រប្រយោជន៍។ រាល់សកម្មភាពវប្បធម៌ដែលបានបង្ហាញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅទីក្រុង Binh Dinh បានបង្ហាញពីស្មារតី និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅតំបន់ភាគកណ្តាល។ អាស្រ័យហេតុនេះ បង្ហាញពីសាមគ្គីភាព និងការចងសម្ព័ន្ធមេត្រីភាព ក៏ដូចជាការរួមដៃគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ដើម្បីការអភិវឌ្ឍរួមនៃបណ្តាខេត្តភាគកណ្តាល”។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់មេដាយមាស ប្រាក់ និងសំរឹទ្ធចំនួន ៤១ ឈុត ដល់ក្រុម និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងព្រឹត្តិការណ៍ប្រកួតនានា។ អង្គភាពចំនួន ៥ ដែលមានសមិទ្ធិផលល្អក្នុងការប្រកួតកីឡា បានទទួលទង់ក្រុមដែលគណៈកម្មាធិការរៀបចំកម្មវិធីប្រគល់ជូនរួមមាន៖ Thua Thien Hue, Quang Nam, Quang Ngai, Ninh Thuan, Binh Dinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ