បិទសិក្ខាសាលាអន្តរជាតិលើកទី ១៤ ស្តីពីសមុទ្រខាងកើត

(VOVWORLD) - បទអន្តរាគមចំនួន ៤០ និងមតិយោបល់រួមទាំងសំណួជាង ១៦០ ដោយតំណាងនិងវាក្មិនជាង ៥០០ នាក់ លើកមកពិភាក្សានៅអង្គសិក្ខាសលា បានបង្ហាញថា សមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់វិទ្យាករ និងអ្នកស្រាវជ្រាវជាច្រើនមកពីបណ្តាប្រទេស។ 
បិទសិក្ខាសាលាអន្តរជាតិលើកទី ១៤ ស្តីពីសមុទ្រខាងកើត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៤ ស្តីពីសមុទ្រខាងកើត ក្រោមប្រធានបទ “សមុទ្រសន្តិភាព - ការស្ដារឡើងវិញប្រកបដោយនិរន្តរភាព” រៀបចំឡើងដោយបណ្ឌិត្យសភាការទូតវៀតណាម បានបិទបញ្ចប់នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុង Da Nang។ បទអន្តរាគមចំនួន ៤០ និងមតិយោបល់រួមទាំងសំណួជាង ១៦០ ដោយតំណាងនិងវាក្មិនជាង ៥០០ នាក់ លើកមកពិភាក្សានៅអង្គសិក្ខាសលា បានបង្ហាញថា សមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់វិទ្យាករ និងអ្នកស្រាវជ្រាវជាច្រើនមកពីបណ្តាប្រទេស។ ការចែករំលែក និងការវាយតម្លៃមានលក្ខណៈផ្ទាល់ខ្លួន និងគោលបំណង ប៉ុន្តែទាំងអស់គ្នាមានទស្សនៈរួម ដោយមានការរួមចំណែកស្ថាបនាដល់ការស្តារសមុទ្រខាងកើត “សន្តិភាព-ការស្ដារឡើងវិញប្រកបដោយនិរន្តរភាព”។   

ថ្លែងមតិក្នុងពិធីបិទសិក្ខាសាលា បណ្ឌិត Pham Lan Dung នាយិការស្តីទីនៃបណ្ឌិត្យសភាការទូតវៀតណាមបានមានប្រសាសន៍ថា៖ “យើងបានពិភាក្សាអំពីបញ្ហាប្រឈម ប៉ុន្តែក៏ស្វែងរកឱកាស និងវិធីផ្សេងៗ ដើម្បីជំនះពុះពាររាល់បញ្ហាប្រឈមទាំងនោះ។ យើងមានសិទ្ធិសង្ឃឹម ចេញពីការប្តេជ្ញាចិត្ត និងការគោរពចំពោះរាល់និយមន័យ ដូចជានីតិរដ្ឋ កិច្ចសហប្រតិបត្តិការ មិនថាពហុភាគី ឬអនុពហុភាគី ក្រោមឬលើទឹក ឬនៅលើអាកាស ហើយថែមទាំង ទទួលស្គាល់លទ្ធផលដែលអ្នកជំនាញបានដាក់ចេញក្នុងរយៈពេលពីរថ្ងៃកន្លងទៅ។ ខ្ញុំសង្ឃឹមថា យើងម្នាក់ៗ បានយល់ពីសារសំខាន់នៃសិក្ខាសាលា គឺយើងអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា ទោះបីជាពិភពលោកទាំងមូលទើបតែឆ្លងកាត់ការលំបាកនៃជំងឺរាតត្បាតកូវីដ ១៩ ហើយនៅតែប្រឈមមុខនឹងការលំបាក ប្រឈមមុខនឹងភាពស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើននាបច្ចុប្បន្ន ក៏ដូចជាកំណាត់ផ្លូវខាងមុខ”។

សិក្ខាសាលានេះបានធ្វើឡើងក្នុងបរិបទនៃការប្រារព្ធខួបលើកទី ៤០ នៃការចុះហត្ថលេខាលើ UNCLOS និងខួបលើកទី ២០ ដែលអាស៊ាន និងចិនចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ