បិទសន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំ ២០២៤

(VOVWORLD) - សន្និសីទសន្តិសុខទីក្រុង Munich (MSC) ២០២៤ បានបិទបញ្ចប់នាថ្ងៃទី ១៨ ខែកុម្ភៈ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ជាមួយព្រឹត្តិការណ៍ទាំងធំទាំងតូចជាង ២០០ ដោយមានការចូលរួមរបស់គណៈប្រតិភូជាង ៩០០នាក់ ដែលក្នុងនោះមានប្រមុខរដ្ឋនិងរដ្ឋាភិបាលប្រហែល ៥០រូប រដ្ឋមន្ត្រីជាង ១០០រូប ក៏ដូចជាតំណាងនៃអង្គការប្រឹក្សាយោបល់ អង្គការក្រៅរដ្ឋាភិបាលនិងធុរកិច្ចជាច្រើន។

"បរាជ័យរួម" (Lose-Lose) គឺជាប្រធានបទនៃ MSC ២០២៤ ហើយក៏ជាចំណងជើងនៃរបាយការណ៍សន្តិសុខប្រចាំឆ្នាំ ២០២៤ របស់ MSC ដែលក្នុងនោះ ក្រុមអ្នកនិពន្ធមានការព្រួយបារម្ភដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ខណៈដែលរដ្ឋាភិបាលជាច្រើនលែងផ្តោតសំខាន់លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការសកលទៀតឡើយ។ បើតាមទស្សនៈរបស់ក្រុមអ្នកនិពន្ធ ប្រទេសជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអន្តរជាតិតិចជាងប្រទេសដទៃទៀត។ និន្នាការនេះប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងធ្វើឱ្យចុះខ្សោយសណ្តាប់ធ្នាប់អន្តរជាតិនាបច្ចុប្បន្ន។

 បិទសន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំ ២០២៤ - ảnh 1ទិដ្ឋភាពនៃពិធីបើកសន្និសិទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នៅឯ MSC ២០២៤ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិ និងធានាជំនួយដល់អ៊ុយក្រែន។ លោក Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់តែងតែត្រូវបានរិះគន់ក្នុងអតីតកាល ចំពោះការមិនចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ប៉ុន្តែនឹងបំពេញតាមគោលដៅរបស់ណាតូគឺចំណាយ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យយោធានៅក្នុង "ទសវត្សរ៍ឆ្នាំ ២០២០ ២០៣០ និងឆ្នាំបន្តទៀត"។ មេដឹកនាំអាល្លឺម៉ង់ក៏បានសារភាពពីការលំបាកផ្នែកនយោបាយ ក្នុងគោលដៅបង្កើនថវិកាការពារជាតិនៅពេលមានវិបត្តិសេដ្ឋកិច្ច និងថវិកាតឹងតែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ