បិទសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -  នាព្រឹកថ្ងៃទី១៣ ឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី២៣។

បិទសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1លោក Bui Van Cuong អគ្គលេខាធិការ ប្រធានការិយាល័យរដ្ឋសភា។ (រូបថត៖ VOV)

មុននោះ នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី១៥។

កម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ១៥ ត្រូវបានបញ្ជូនទៅប្រឹក្សាមតិយោបល់ពីសមាជិកតំណាងរដ្ឋសភា។  មកទល់នឹងពេលនេះ មតិត្រូវបានទទួលពីគណៈប្រតិភូរដ្ឋសភាចំនួន ៦៣ និងតំណាងរដ្ឋសភាមួយចំនួន។ មតិជាមូលដ្ឋានយល់ស្របជាមួយកម្មវិធីដែលបានស្នើឡើង។ លោក Bui Van Cuong អគ្គលេខាធិការ ប្រធានការិយាល័យរដ្ឋសភាបានឲ្យដឹងថា៖ “តាមការគ្រោងទុក ពេលវេលាធ្វើការសរុបរបស់រដ្ឋសភាត្រូវរំពឹងថា នឹងមានរយៈពេល ២២ ថ្ងៃ។ យ៉ាងណាក៏ដោយ ឥឡូវរដ្ឋសភាក៏កំពុងធ្វើរបាយការណ៍ដែរ ហើយប្រសិនបើរដ្ឋសភាអនុម័តច្បាប់ចំនួន ៣ ស្ដីពីច្បាប់ផ្លូវថ្នល់; សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកនៅថ្នាក់មូលដ្ឋាន ក៏ដូចជាខ្លឹមសារមួយចំនួនផ្សេងទៀត នឹងចំណាយពេលយូរជាងនេះដែរ។ ដូច្នោះហើយ ពេលវេលារំពឹងទុកនឹងមានប្រហែល ២៤,៥ ថ្ងៃ។ ឥឡូវនេះ នឹងគ្រោងបើកសម័យប្រជុំនៅថ្ងៃទី ២២ ឧសភា ហើយគ្រោងនឹងបិទនៅថ្ងៃទី ២៣ ខែមិថុនា ប៉ុន្តែប្រសិនបើពន្យារពេលដល់ ២៤,៥ ថ្ងៃនោះ នឹងបិទនៅថ្ងៃទី ២៨ ខែមិថុនា”។

នៅព្រឹកនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដាក់ជាឯកច្ឆ័ន្ទ ជូនរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ