បិទសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមេសា  សម័យប្រជុំលើកទី ៤៤ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបិទបញ្ចប់ នៅទីក្រុងហាណូយ។
បិទសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1 រូបថតៈ quochoi.vn

មុនពេលដែលប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្លែងសុន្ទរកថាបិទ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើបញ្ហាសំខាន់ចំនួន ២។ នោះគឺជាការដាក់ជូនរដ្ឋសភាដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) និងការដាក់ជូនរដ្ឋសភាដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិ យោគរបស់សហភាពអឺរ៉ុប - វៀត ណាម (EVIPA)។

មុននោះ នាព្រឹកថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានឯកភាពលើគោលការណ៍ លើកលែងពន្ធប្រើប្រាស់ដីកសិកម្មដំណាក់កាល ២០២១-២០២៥ សម្រាប់វិស័យកសិកម្ម កសិករនិងជនបទ ព្រមទាំងយល់ព្រមកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យម សម្រាប់ឆ្នាំ ២០១៦-២០២០ និងជារៀងរាល់ឆ្នាំ ពីក្រសួងដឹកជញ្ជូនទៅកាន់គណៈកម្មាធិការប្រជាជនទីក្រុង Da Nang សម្រាប់គម្រោងចំណុចប្រសព្វនៅចំណុចប្រសព្វផ្លូវបំបែកជា ៣ Hue នៃទីក្រុង Da Nang។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើការដាក់ជូនរដ្ឋសភាដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខិតបង្ខំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ