បិទសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ចំនួនអ្នកទៅបោះឆ្នោតបានឈានដល់ ៩៩,៥៧%, ការបោះឆ្នោតទទួលជោគជ័យយ៉ាងត្រចះត្រចង់

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ឧសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី ៥៦។
 បិទសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ចំនួនអ្នកទៅបោះឆ្នោតបានឈានដល់ ៩៩,៥៧%, ការបោះឆ្នោតទទួលជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសន្ទរកថាបិទសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

អញ្ជើញថ្លែងសុន្ទរកថាបិទ លោកប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅមហាសន្និបាតលើកទី ១៥ និងសមាជិកនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦, អត្រាអ្នកទៅបោះឆ្នោតមានចំនួនខ្ពស់គឺឈានដល់ ៩៩,៥៧%។

បន្ទាប់ពី ១ ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់កម្មវិធីការងារនៅសម័យប្រជុំលើកទី ៥៦។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពលើរបាយការណ៍បឋមរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់ អាណត្តិ ២០២១-២០២៦។  រហូតមកដល់ពេលនេះ អាចបញ្ជាក់បានថា ការបោះឆ្នោតបានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ សន្សំសំចៃ មានសុវត្ថិភាព ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ហើយពិតជាជាពិធីបុណ្យរបស់ប្រជាជនទាំងមូល។

យោងតាមលោកប្រធានរដ្ឋសភា ប្រការគួរឲ្យសប្បាយនោះគឺថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានជ្រើសតាំងសមាជិកសភាចំនួន ៥០០ រូប ពោលគឺបានជ្រើសតាំងគ្រប់គ្រាន់នូវសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ