បិទសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) -លោកស្រី Espinosa បានសម្តែងក្តីសង្ឃឹមថាសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនឹងបន្តលើកកម្ពស់គោលដៅការពារលទ្ធិពហុភាគីនិយម ធានានូវផលប្រយោជន៍ស្មើៗគ្នាសម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក។
បិទសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1ប្រធានផុតអាណត្តិ មហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Maria Fernanda Espinosa Garces (រូបថត៖ vnanet.vn) 

នាថ្ងៃទី ១៦ ខែកញ្ញា នៅក្នុងពិធីបិទសម័យប្រជុំ លើកទី ៧៣ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានផុតអាណត្តិ មហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Maria Fernanda Espinosa Garces បានប្រគល់ញញួរ ដែលជានិមិត្តសញ្ញានៃសិទ្ធិអំណាចដល់អ្នកស្នងតំណែងគឺ លោក Tijjani Muhammad  -Bande ។ ក្នុងសុន្ទរកថាចុងក្រោយរបស់លោកស្រីក្នុងនាមជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោកស្រី Espinosa បានសម្តែងក្តីសង្ឃឹមថាសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនឹងបន្តលើកកម្ពស់គោលដៅការពារលទ្ធិពហុភាគីនិយម ធានានូវផលប្រយោជន៍ស្មើៗគ្នាសម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក។ ថ្លែងនៅក្នុងពិធីបិទនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonia Guterres បានវាយតម្លៃថា លោកស្រី Espinosa បានបញ្ចប់អាណត្តិប្រកបដោយជោគជ័យ ដោយបង្កើតកម្លាំងចលករសម្រាប់ការបង្កើនវត្តមានរបស់នារីភេទក្នុងជីវភាពខាងនយោបាយរបស់ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍ ឆ្ពោះទៅរកសមភាពយេនឌ័រនៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ