បិទសម័យប្រជុំលើកទី២៤នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបិទបញ្ចប់កម្មវិធីក្នុងសម័យប្រជុំលើកទី ២៤។
បិទសម័យប្រជុំលើកទី២៤នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា |
ថ្លែងមតិក្នុងពិធីបិទមស័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តសេចក្តី សំរេចចិត្តចំនួន ៤ ស្តីពីបញ្ហាសំខាន់ៗក្រោមឧវាទសេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យរដ្ឋាភិបាល ក្រុមប្រឹក្សាអចិន្រ្តៃយ៍នៃជនជាតិ ប្រចាំការនៅ គណៈកម្មាធិការ គណៈកម្មការនានានៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា រួមទាំងស្ថាប័ននិងអង្គការដែលពាក់ព័ន្ធនានាធ្វើការ សិក្សាស្រាវជ្រាវ ប្រមូលមតិយោបល់ នៅក្នុងសម័យប្រជុំដើម្បីបំពេញ របាយការណ៏ គម្រោងច្បាប់ និងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនានា មុនពេលចុះហត្ថលេខាផ្សាយចេញផងដែរ។ ទន្ទឹមនឹងនេះ បន្តសហការគ្នា ក្នុងការត្រួតពិនិត្យនិងបញ្ចប់កិច្ចការត្រៀមរៀបចំខ្លឹមសារនានា ក៏ដូចជា លក្ខខណ្ឌ ដើម្បីដើម្បីធានារៀបចំសម័យប្រជុំលើកទី ៥ នៃរដ្ឋសភាឲ្យបានល្អ បំផុត នាថ្ងៃទី ២១ ខែឧសភានាពេលខាងមុខ៕