បិទសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកញ្ញា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី ២៦។ 
បិទសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1បិទសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

អញ្ជើញថ្លែងមតិនៅបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ខ្លឹមសារភាគច្រើននៃសម័យប្រជុំលើកទី ៦ ត្រូវបានផ្តល់មតិ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ដោយសារបរិមាណខ្លឹមសារដែលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ មានចំនួនច្រើន ជាមួយនឹងខ្លឹមសារពិបាក និងស្មុគស្មាញជាច្រើន ទើបប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តដឹកនាំស្ថាប័នពាក់ព័ន្ធ ប្រញាប់បំពេញខ្លឹមសារដើម្បីដាក់ជូនសមាជិករដ្ឋសភា សំដៅសិក្សាយ៉ាងយកចិត្តទុកដាក់លើឯកសារនានា ហើយទន្ទឹមនឹងនោះរៀបចំលក្ខខណ្ឌដើម្បីធានាបាននូវមូលដ្ឋាន សំភារៈ បច្ចេកទេស ធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥។ សម័យប្រជុំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ