បិទសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់អំពីការត្រៀមរៀបចំសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ តាមផែនការ សម័យប្រជុំលើកទី ៦ នឹងបើកនាថ្ងៃទី ២៣ តុលាខាងមុខ ហើយគ្រោងនឹងបិទនាថ្ងៃទី ២៩ វិច្ឆិកាខាងមុខ។
បិទសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1បិទសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបិទបញ្ចប់នៅព្រឹកថ្ងៃតី ១៧ តុលា ក្រោយរយៈពេល ៥ ថ្ងៃធ្វើការ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ តុលា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ

មុនពិធីបិទ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់អំពីការត្រៀមរៀបចំសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ តាមផែនការ សម័យប្រជុំលើកទី ៦ នឹងបើកនាថ្ងៃទី ២៣ តុលាខាងមុខ ហើយគ្រោងនឹងបិទនាថ្ងៃទី ២៩ វិច្ឆិកាខាងមុខ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងស្នើរដ្ឋសភា អនុញ្ញាតឱ្យបំពេញបន្ថែមសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន០២ ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត ទៅតាមការកំណត់ក្នុងសម័យប្រជុំលើកទី ១។ ទីមួយគឺ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តពន្ធលើប្រាក់ចំណូលសហគ្រាសបំពេញបន្ថែមតាមការកំណត់។ ទីពីរ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តសាកល្បងគោលនយោបាយជួយឧបត្ថម្ភវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់។

នាព្រឹកថ្ងៃនេះដដែល  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់អំពីការបំពេញបន្ថែមផែនការចំណាយថវិការដ្ឋឆ្នាំ ២០២៣ សម្រាប់ក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋាន ព្រមទាងខ្លឹមសារមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ