បទហាមឃាត់របស់រុស្ស៊ីចំពោះទួរគីចូលជាធរមាន


បទហាមឃាត់របស់រុស្ស៊ីចំពោះទួរគីចូលជាធរមាន - ảnh 1
បទហាមឃាត់របស់រុស្ស៊ីចំពោះទួរគីចូលជាធរមាន (Image: VNA)

(VOVworld) - គិតតាំងពីថ្ងៃទី ១ មករា ឆ្នាំ ២០១៦ ទួរគីមិនអាចនាំចេញផលិត
ផលបន្លែផ្លែឈើរសាច់និងផ្កាគ្រប់ប្រភេទទៅកាន់ទីផ្សាររុស្ស៊ីទេ។ បទហាមឃាត់
ពោលខាងលើចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ដែលស្ថិតក្នុងបណ្ដាបទដាក់
ទណ្ឌកម្មទៅលើទួរគីរបស់រុស្ស៊ីក្រោយពីការដែលទួរគីបាញ់ទម្លាក់យន្តហោះ
ចំបាំងរបស់រុស្ស៊ីនៅស៊ីរី។ ជំនួសឲ្យទំនិញរបស់ទួរគីនឹងជាមុខទំនិញមកពី
 អាហ្ស៊ីបវិញ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៦
រុស្ស៊ីនឹងបញ្ឈប់ការលើកលែងទិដ្ឋាការចំពោះប្រជាពលរដ្ឋទួរគីផងដែរ។ ប៉ុន្តែ
បែបបទនេះមិនអនុវត្តទៅលើប្រជាពលរដ្ឋទួរគីដែលមានលិខិតអនុញ្ញត្តិរស់នៅ
បណ្តោះអាសន្ននៅរុស្ស៊ីក៏ដូចជាប្រជាពលរដ្ឋទួរគីកំពុងធ្វើការនៅស្ថាប័នការ
ទូតប្រចាំ នៅរុស្ស៊ីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ