|
បទហាមឃាត់ហោះហើររវាងអ៊ុយក្រែននិងរុស្ស៊ីជះឥទ្ធិពលដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ (Image: VOV) |
(VOVworld) – បទហាមឃាត់ហោះហើរត្រង់ក៏ដូចជាការហាមឃាត់មួយផ្នែកឬ
ទាំងស្រុងចំពោះការដឹកជញ្ជូនឆ្លងព្រំដែនរបស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍
រុស្ស៊ីតាមរយៈតំបន់ដែនអាកាសរបស់អ៊ុយក្រែនដែល Kiev អនុវត្តពីថ្ងៃទី ២៥
កញ្ញា និងចូលជាធរមានចាប់ពីថ្ងៃទី ២៥ តុលា។ ក្នុងបញ្ជីឈ្មោះហាមឃាត់មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ី Aeroflot រួមជាមួយក្រុមហ៊ុនអាកាសចរណ៍
ផ្សេងៗនៃប្រទេសនេះចំនួន ២០។ បណ្ដាវិធានការដូចគ្នាដែលរុស្ស៊ីអនុវត្តចំពោះ
បណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់អ៊ុយក្រែនក៏បានចូលជាធរមានចាប់ពីថ្ងៃទី
២៥ តុលា ផងដែរ។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev បានរិះគន់បទ
ហាមឃាត់ពោលខាងលើរបស់ Kiev គឺជាទង្វើប្រឆាំងជំទាស់ប្រជាពលរដ្ឋខ្លួន៕