បទអត្ថាធិប្បាយរបស់វៀតណាមចំពោះមុខមតិរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Li Hsien Loong នៅក្នុងកិច្ចសន្ទនា Shangri-La

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា  ឆ្លើយតបនឹងសំណួរបស់អ្នកយកព័ត៌មាន ដោយស្នើឲ្យដឹងអំពីមតិយោបល់របស់វៀតណាម ចំពោះមុខមតិរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Li Hsien Loong នៅក្នុងកិច្ចសន្ទនា Shangri-La និងនៅលើគេហទំព័រផ្ទាល់ខ្លួន បង្ហោះនាថ្ងៃទី ៣១ ខែឧសភា ដោយមានខ្លឹមសារថាវៀតណាម បាន “ឈ្លានពាន” ប្រទេសកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមមានការសោកស្តាយដោយមានសេចក្តីថ្លែងការណ៍មួយចំនួនដែលឆ្លុះបញ្ចាំងគ្មានសត្យានុម័តអំពីការពិតនៃប្រវត្ដិសាស្ដ្រដែលបង្កឱ្យមានផលប៉ះពាល់អាក្រក់ទៅលើមតិសាធារណៈ។  
បទអត្ថាធិប្បាយរបស់វៀតណាមចំពោះមុខមតិរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Li Hsien Loong នៅក្នុងកិច្ចសន្ទនា Shangri-La - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ចំពោះមុខបញ្ហានេះ ក្រសួងការបរទេសវៀតណាមបានពិភាក្សាជាមួយក្រសួងការបរទេសសឹង្ហបុរីអំពីបញ្ហានេះ។

សូមជម្រាបថា ការរួមចំណែកនិងការលះបង់របស់វៀតណាមដើម្បីចូលរួមជាមួយប្រជាជនកម្ពុជា បញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហមគឺជាការពិតដែលបានគេគ្រប់គ្នាទទួលស្គាល់ផងដែរ។  នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ តុលាការពិសេសរបស់កម្ពុជា (ECCC) បានចេញសាលក្រម អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ សាលក្រមនេះបានឆ្លុះបញ្ចាំងដោយសត្យានុម័ត នូវការពិតខាងប្រវត្តិសាស្រ្ត ការប្រតិបត្តិច្បាប់ និងនាំមកយុត្តិធម៌ជូនជនរងគ្រោះ។ ប្រការទាំងនេះត្រូវទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ។

ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបាននិងបន្តរួមជាមួយសមាជិកដទៃទៀត ដើម្បីខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ក្នុងគោលបំណងកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព សាមគ្គីភាពនិងមានតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ