បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកបណ្តាលមកពីទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម

(VOVWORLD) -  ក្នុងដំណើរបំពេញការងារនៅតំបន់ភាគកណ្តាល នារសៀលថ្ងៃទី ២១ ខែតុលា លោកTruong Hoa Binh ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលបានដឹកនាំក្រុមការងារមជ្ឈឹម ទៅកាន់តំបន់ព្រៃភ្នំ Tay Giang នៅខេត្ត Quang Nam ដើម្បីពិនិត្យការងារបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា ជំនះផលវិបាកបណ្តាលមកពីជំនន់ទឹកភ្លៀង។

បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកបណ្តាលមកពីទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Tay Giang (រូបថត៖ cand.com.vn)

ទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននិងទ្រព្យសម្បត្តិនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម។ ដោយឡែក នៅខេត្ត Quang Nam ស្រុក Tay Giang  គឺជាតំបន់ដែលរងការខូចខាតខ្លាំងជាងគេ ជាពិសេសខូចខាតដល់ប្រព័ន្ធផ្លូវថ្នល់ ស្ពាន រហូតដល់ទៅរាប់រយពាន់លានដុង។

រួមជាមួយការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីមជ្ឈឹម និងពីខេត្ត Quang Nam ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh សង្ឃឹមថា  មូលដ្ឋាននឹងបន្តលើកកម្ពស់កម្លាំងផ្ទៃក្នុង ជំនះបន្ទាន់នូវផលវិបាកបណ្តាលមកពីទឹកភ្លៀងនិងទឹកជំនន់ និងប្រក្រតីជីវភាពរស់នៅប្រចាំថ្ងៃ។

ក៏នារសៀលថ្ងៃទី ២១ ខែតុលា អនុប្រធានអចិន្តៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅសង្កាត់ Huong Hon ទីក្រុង Hue ខេត្ត Thua Thien Hue។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ នារសៀលថ្ងៃទី ២១ ខែតុលានេះ នាយឧត្តមសេនីយ៍ Ngo Xuan  Lich រដ្ឋមន្រ្តីការពារប្រទេសបានថ្លែងថា ក្រសួងការពារប្រទេសបានត្រៀមកម្លាំងនិងឧទ្ធម្ភាគចក្រនៅទីក្រុង Hue ទីក្រុង Da Nang និងទីក្រុងហាណូយ ដើម្បីត្រៀមជាស្រេចជួយសង្គ្រោះនៅតំបន់លិចទឹកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ