បន្តកើតមានឡើងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់និងកម្លាំងឧទ្ទាម IS នៅក្រុង Mosul
(VOVWORLD) - ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ជាមួយកម្លាំងឧទ្ទាមនៃអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាសនៅទីក្រុង Mosul បន្តកើតមានឡើងនាថ្ងៃទី១២ កក្កដា ពោលគឺជាង៣៦ម៉ោងក្រោយពីនាយករដ្ឋមន្រ្តី Haider al-Abadi ប្រកាស ជ័យជំនះដ៏ពេញលេញចំពោះ IS នៅទីក្រុងនេះ។
(VOVworld) - ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ជាមួយកម្លាំងឧទ្ទាមនៃអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាសនៅទីក្រុង Mosul បន្តកើតមានឡើងនាថ្ងៃទី១២ កក្កដា ពោលគឺជាង៣៦ម៉ោងក្រោយពីនាយករដ្ឋមន្រ្តី Haider al-Abadi ប្រកាស ជ័យជំនះដ៏ពេញលេញចំពោះ IS នៅទីក្រុងនេះ។ស្ដីពីបញ្ហានេះ មន្ត្រីមួយរូបនៃ កងទ័ពអ៊ីរ៉ាក់ទទួលស្គាល់ថា មានពួកខ្មាន់កាំភ្លើង IS ដែលនៅកំពុងលាក់ខ្លួននៅ តំបន់ជាច្រើនក្នុងទីក្រុង Mosul។មុននោះ ឧត្តមសេនីយ៍ទោស Stephen Townsend របស់អាមេរិកបានចាត់ទុកថា មានខ្មាន់កាំភ្លើង IS រាប់រយនាក់កំពុង លាក់ខ្លួននៅ Mosul ព្រមទាំងព្យាករណ៍ថា នៅមានការលំបាកក្នុងការប្រយុទ្ធនា ពេលខាងមុខ៕