បន្តកើតមានឡើងអំពើរហឹង្សាបង្ហូរឈាមនៅអ៊ីរ៉ាក់។
(VOV) /  
|
បន្តកើតមានឡើងអំពើរហឹង្សាបង្ហូរឈាមនៅអ៊ីរ៉ាក់។ (AP) |
VOV-នាថ្ងៃទី២៣សីហាយ៉ាងតិចបំផុតមានមនុស្សចំនួន២៥នាក់ត្រូវស្លាប់
និង៤៧នាក់ទៀតរងរបួសក្នុងបណ្ដាការវាយប្រហារនៅអ៊ីរ៉ាក់ ក្នុងនោះភាគច្រើន
នៃការវាយប្រហារតម្រង់ទៅលើកំលាំងសន្តិសុខ។តាមនោះនោប៉ុស្តត្រួតពិនិត្យ
យោធាជិត Ramadi ឆ្ងាយពីរដ្ឋធានីBaghdad ១រយគីឡូម៉ែត្រពីប៉ែកខាងលិច បណ្ដាមុខសញ្ញាវាយប្រហារដោយគ្រាប់បែកអត្ថឃាតបានវាយប្រហារទៅលើដំបន់នេះធ្វើឲ្យទាហានចំនួន១០នាក់និងជនស៊ីវិលចំនួន៤នាក់ត្រូវស្លាប់។ បណ្ដាការវាយប្រហារផ្សេងទៀតបានកើតមានឡើងនៅ Dujail និងAslah។ អ៊ីរ៉ាក់កំពុងធ្លាក់ទៅក្នុងប៉ុន្មានថ្ងៃខែនៃអំពើរហឹង្សាយ៉ាងធ្ងន់ធ្ងរបំផុតក្នុងអំឡុង៥ឆ្នាំកន្លងមក
ធ្វើឲ្យកើតមានឡើងការព្រួយបារម្មណ៍ថាស្ថានភាពបង្ហូរឈាមនាបច្ចុប្បន្ននឹងរុញ
ប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលលើគ្រប់វិស័យដូចជាបណ្ដាឆ្នាំ២០០៦-
២០០៧ក្នុងដំណាក់កាលដែលចំនួនមនុស្សត្រូវស្លាប់គិតតាមខែនីមួយៗឡើង
ដល់៣ពាន់នាក់៕
-VOV