បន្តការផ្ទុះថ្មីនៅភាគខាងត្បូងចិន
|
បន្តការផ្ទុះថ្មីនៅភាគខាងត្បូងចិន |
(VOV)_ នាព្រឹកថ្ងៃទី១ តុលា បានកើតមានឡើងការផ្ទុះថ្មីមួយទៀត នៅស្រុក
Liǔ shì តំបន់ស្វយ័ត្ត Choang ខេត្ត Guǎngxī ភាគខាងត្បូងចិន។ការផ្ទុះនេះបានកើត
មានឡើងនៅជិតស្ថាប័នគ្រប់គ្រងរដ្ឋបាល។នាបច្ចុប្បន្ន មិនទាន់មានសេចក្ដីជូនដំ
ណឹងអំពីបរិមាណមនុស្សត្រូវស្លាប់និងរងរបួសឡើយ ប៉ុន្តែ ការផ្ទុះនេះបានបំផ្លិចបំ
ផ្លាញ់អគារ៦ជាន់។ មុននោះ នារសៀលថ្ងៃទី៣០ កញ្ញា នៅក្នុងតំបន់នេះ ក៏បានកើត
មានឡើងការផ្ទុះចំនួន១៧ទៀត បណ្ដាលអោយមនុស្ស៧នាក់ត្រូវស្លាប់ ២នាក់បាត់
ខ្លួន និងជាង៥០នាក់ទៀតរងរបួស។ តាមការសង្កេតលើកដំបូង នគរបាលស្រុក Liǔ
shì បានលើកលែងករណីភេរវកម្ម ហើយកំណត់អត្តសញ្ញាណជនសង្ស័យជាបុរស
៣៣ឆ្នាំ នៅស្រុក Liǔ shì បណ្ដាលឡើង៕