បន្តការលើកកំពស់គុណភាពគ្រប់គ្រងរដ្ឋលើផ្នែកកសិកម្ម

បន្តការលើកកំពស់គុណភាពគ្រប់គ្រងរដ្ឋលើផ្នែកកសិកម្ម - ảnh 1
គ្រប់គ្រងតាមខ្សែសង្វាក់និងបង្កើតឡើងស្ពៃស្អាត
និងសុវត្ថិភាព (រូបថតៈ Internet)


(VOVworld)-នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយក្រសួងកសិកម្មនិង អភិវឌ្ឍន៌
ជនបទបានបូកសរុបការងារកែទម្រង់រដ្ឋបាលឆ្នាំ២០១២ និងកម្មវិធី កសាង អនុវត្ត
ISO 9001:2008។ឈរលើមូលដ្ឋានកម្មវិធីមេកែទម្រង់រដ្ឋបាលតាមសេចក្តីសម្រេច
របស់រដ្ឋាភិបាល ក្នុងឆ្នាំកន្លងទៅ ការងារកែទម្រង់រដ្ឋបាល របស់ផ្នែកត្រូវបានលាត
ត្រដាងដោយផ្តោតលើវិស័យចំនួន៧  ភារកិច្ចចំនួន៤២ និងសកម្មភាពមានចំនួន
៨១។ ពិសេសក្នុងឆ្នាំ២០១២ ផ្នែកកសាងបានពង្រាង ច្បាប់ចំនួន៥ ក្នុងនោះមាន
ច្បាប់ បង្ការប្រឆាំងគ្រោះធម្មជាតិ ច្បាប់បសុសត្វ ជាដើម។ ចំពោះសកម្មភាពផ្នែក
កសិកម្មឆ្នាំ២០១៣ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៌ជនបទវៀតណាម Vu
Van Tam លើកច្បាស់ថា៖

        “ក្នុងឆ្នាំ២០១៣ ផ្នែកនឹងលើកកំពស់គុណភាពគ្រប់គ្រង់រដ្ឋក្នុងផ្នែក
កសិ​កម្មនិយាយរួមនិងការកែទម្រង់រដ្ឋបាលគឺគ្រប់គ្រង់តាមខ្សែសង្វាក់
ផលិតផល។ នេះជាការកំណត់ទិសស្នូល ដើម្បីអនុវត្តយ៉ាងល្អភារកិច្ចរបស់
ផ្នែក និងជម្រុញ ផ្នែកអភិវឌ្ឍន៌”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ