បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី
(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំសន្និសីទយោធានយោបាយនៃកងទ័ពទាំងមូល
បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី |
នាព្រឹកថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំសន្និសីទយោធានយោបាយនៃកងទ័ពទាំងមូលសំដៅវាយតម្លៃលទ្ធផលនៃការដឹកនាំ បញ្ជាណែនាំ អនុវត្តភារកិច្ចយោធា ការពារជាតិ នាឆមាសទីមួយឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចនាឆមាសទីពីរឆ្នាំ ២០១៧។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃចំពោះ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស ដែលបានអនុវត្តយ៉ាងមឺងម៉ាត់នូវការបញ្ជាណែនាំរបស់បក្ស រដ្ឋ ហើយដឹកនាំកងទ័ពទាំងមូលអនុវត្តយ៉ាងល្អនូវភារកិច្ចយោធាការពារជាតិនាឆមាសទី១ ឆ្នាំ ២០១៧។ ស្ដីពីភារកិច្ចនាពេលខាងមុខ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដូចជា៖ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការពារមាតុប្រទេសក្នុងស្ថានភាពថ្មី ធ្វើឲ្យបានល្អការងារកសាងរបៀបរបប ប្រមូលផ្កុំលើកកំពស់គុណភាពក្នុងការបណ្តុះបណ្តាល កម្លាំងប្រយុទ្ធ និងសមត្ថភាពត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាដើម។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថានៅក្នុងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលគាំទ្រកងទ័ព ហើយបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កងទ័ព។ លោកបានសម្ដែងក្ដីជឿជាក់ថា កងទ័ពនឹងពង្រីកប្រពៃណីដ៏ត្រចះត្រចង់ ឆ្លងកាត់រាល់ការលំបាកសាកល្បង ខិតខំប្រឹងប្រែងដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ៕