បន្តកសាងកងទ័ពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះបក្ស រដ្ឋ និងប្រជាជន
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំសន្និបាតនៃគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០២០-២០២៥។ អញ្ជើញចូលរួមសន្និបាតនេះ មានវត្តមាន ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំមួយចំនួនទៀត។
អគ្គលេខាបក្ស លោក Nguyen Phu Trong |
អញ្ជើញថ្លែងនៅក្នុងសន្និបាតនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០១៥-២០២០ ដោយសម្រេចបានជោគជ័យនូវរាល់ភារកិច្ច ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ពោលគឺតែងតែសាមគ្គីគ្នា មានការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាច្រើន ដឹកនាំកងទ័ពទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១០ និងរាល់គោលដៅ គោលការណ៍ដ៏ធំៗ ស្ដីពីយោធា ការពារជាតិ ដែលមហាសន្និបាតទូទាំងប្រទេសលើកទី ១២ បានដាក់ចេញ។
គណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០១៥-២០២០ |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈឹម អាណត្តិថ្មី ចាំបាច់ត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីភរកិច្ចរបស់ខ្លួន បន្តប្រកាន់យ៉ាងខ្ជាប់សាមគីភាព ឯកភាពខ្ពស់ រក្សាយ៉ាងរឹងមាំនូវគោលការណ៍ មានរចនាបទដឹកនាំបែបវិទ្យាសាស្ត្រប្រជាធិបតេយ្យ កសាងកងទ័ពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេសគឺកសាងបក្សភាគកងទ័ពស្អាតស្អំ ខ្លាំងមាំមួន ជាគំរូឆ្នើម ក៏ដូចជាដឹកនាំកងទ័ពទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ភារកិច្ចដែលបានប្រគល់ជូនផងដែរ។ នាព្រឹកថ្ងៃដដែល សម័យប្រជុំលើកដំបូង នៃគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០២០ - ២០២៥ បានបើកជាផ្លូវការផងដែរ៕