បន្តកសាងនិងពង្រឹងខឿនសន្តិសុខការពារជាតិដោយប្រជាជនទាំងមូល
(VOVWORLD) - ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះរាល់ស្នាដៃ របស់ក្រសួងនគរបាលក៏ដូចជាកម្លាំងនគរ បាលប្រជាជនក្នុងឆ្នាំកន្លងទៅ ដែលបានរួមវិភាគទានដ៏ធំធេងទៅក្នុងសមិទ្ធផល រួមរបស់ប្រទេសជាតិ។
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ |
នាថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្នែកនគរបាល ទូទាំងប្រទេស សំដៅបូកសរុបការងារក្នុងឆ្នាំ២០១៧និងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ ២០១៨។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះរាល់ស្នាដៃ របស់ក្រសួងនគរបាលក៏ដូចជាកម្លាំងនគរ បាលប្រជាជនក្នុងឆ្នាំកន្លងទៅ ដែលបានរួមវិភាគទានដ៏ធំធេងទៅក្នុងសមិទ្ធផល រួមរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សសង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៨ជាឆ្នាំគន្លឹះ ដែលមានអត្ថន័យសំរេចកំណត់ចំពោះជ័យជំនះនៃការអនុវត្តសេចក្ដីសំរេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស។ កងកម្លាំងនគរបាល ត្រូវតស៊ូបង្ការ ប្រឆាំងដោយម្ចាស់ការ រាំងស្កាត់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះបណ្ដា ឧបាយកល និងអំពើបំផ្លិចបំផ្លាញរបស់កម្លាំងអមិត្ត ព្រមទាំងម្ចាស់ការផ្សព្វផ្សាយ ឃោសនា ប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គងរបស់កម្លាំងអមិត្ត ជាពិសេសលើបណ្ដាញ អ៊ីនធឺណែត។ អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញមាន ប្រសាសន៍ថា៖
“កម្លាំងនគរបាលត្រូវជាកម្លាំងស្នូល សហការជាមួយគ្រប់ក្រសួង ស្ថាប័ន តំបន់និងសមូហភាព ដើម្បីការពារសន្តិសុខជាតិ សុវត្ថិភាពសង្គម ការពារជីវភាព រស់នៅរបស់ប្រជាជន រួមចំណែកសកម្មការពារឯករាជ្យ អធិបតេយ្យភាពដែនដី រក្សារឹងមាំស្ថិរភាពនយោបាយ បរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាពដើម្បី ប្រទេសជាតិអភិវឌ្ឍន៍លឿននិងប្រកបដោយចីរភាព”៕