បន្តឃ្លាំមើល៖ការអនុវត្តគោលនយោបាយ ច្បាប់អំពីការកាត់បន្ថយភាពក្រីក្រ ដំណាក់កាល២០០៥-២០១២
|
ជូនអំណោយសំរាប់គ្រួសារក្រីក្រ(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ២៥ មិនា នៅរដ្ឋធានីហាណូយ ក្រុមឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់អំពីការកាត់បន្ថយភាពក្រីក្រ ដំណាក់កាល២០០៥-២០១២ នៃរដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំ ស្ដាប់ដំណាងរដ្ឋាភិបាលវៀតណាម អធិប្បាយលើកទី២អំពី បណ្ដាបញ្ហាទាក់ទិននានា។ ថ្លែងមតិនៅទីនេះ អនុប្រធាន រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអះអាងថា៖
“ ខ្ញុំស្នើអោយក្រុមឃ្លាំមើលត្រូវពិនិត្យមើលឡើងវិញមតិអធិប្បាយរបស់បណ្ដាក្រសួង ស្ថាប័ន ជូនដំណឹងយ់ាងម៉ត់ចត់អំពីខ្លឹមសារទាំងនេះ។ ពីព្រោះ លទ្ធផលបាននិងមិនទាន់បាន សុទ្ធតែជះឥទ្ធិពលទៅដល់សង្គមដែរ។ ការងារ នេះយើងត្រូវអនុវត្តក្នុងច្រើនឆ្នាំ និងច្រើនអាណត្តិ។ ទីពីរគឺក្រុមឃ្លាំមើលត្រូវមាន សំណូមពរនិងរបាយការណ៍ចំពោះរដ្ឋសភា ស្ដីពីការទទួលខុសត្រូវគ្រប់គ្រងរបស់
រដ្ឋ។ ទីបីគឺក្នុងដំណើការអនុវត្ត ក្រៅពីការលើកកំពស់ស្មារតីទទួលខុសត្រូវចំពោះ
ការគ្រប់ គ្រងរបស់គ្រប់ក្រសួង ស្ថាប័ននោះក៏ត្រូវឃើញបាននូវការទទួលខុសត្រូវ
របស់ថ្នាក់មូលដ្ឋានផងដែរ៕”