(VOVworld) - នាថ្ងៃទី២៤ សីហា នៅខេត្ត Ba Ria Vung Tau ភាគខាងត្បូងវៀតណាម
បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៍ឯកសារក្រោមប្រធានបទ “Hoang Sa Truong
Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រនិងយុត្តិធម៌”។ការតាំង ពិព័រណ៍នេះ
បានដាក់បង្ហាញឯកសារ វត្ថុនិងផែនទីជាច្រើនដែលអះអាងនូវអធិប តេយ្យភាព
របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក្នុងនោះ មានទាំងផែនទី
ដោយរដ្ឋចិនបោះពុម្ពផ្សាយជាផ្លូវការតាមសម័យកាលប្រវត្តិ សាស្ត្រនានាផងដែល
សឲ្យឃើញយ៉ាងច្បាស់ថា ចិនមិនគ្រប់គ្រងប្រជុំកោះទាំងពីរ នេះឡើយ។ការតាំង
ពិព័រណ៍ផែនទីនិងឯកសារស្ដីពីប្រជុំកោះ Hoang Sa និង Truong Sa ជាសកម្មភាព
ឃោសនាដ៏សំខាន់សំដៅលើកកំពស់ការយល់ដឹង ស្មារ តីសាមគ្គីភាព ការទទួល
ខុសត្រូវរបស់ប្រជាជននៅទូទាំងប្រទេស ក៏ដូចជានៅ ឯបរទេសក្នុងកិច្ចការពារ
អធិបតេយ្យភាពនិងអះអាងនូវអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ
ទាំងពីរនេះ។គិតមកដល់ពេលនេះ ពិព័រណ៍ ដូច្នេះត្រូវបានរៀបចំឡើងនៅទីកន្លែង
ចំនួន៣៦នៅទូទាំងប្រទេសហើយនឹងបន្តត្រូវបានអនុវត្តនាពេលខាងមុខទៀត
ផង៕