បន្តជំចរចាសន្តិភាពអំពីស៊ីរីនៅទីក្រុង Geneva (ស្វីស)

(VOVWORLD) - នាថ្ងៃទី ១២ ធ្នូ បណ្ដាការចាចារសន្តិភាពស៊ីរីបន្តប្រព្រឹត្តទៅនៅទីក្រុង Geneva (ស្វីស) រួមមានការចរចាទ្វេភាគីដាច់ដោយឡែករវាងបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mitsura ជាមួយក្រុមចរចារបស់រដ្ឋាភិបាលស៊ីរី និងបណ្ដាក្រុមចរចាឯកភាពនៃភាគីប្រឆាំងនៅស៊ីរី។ 
បន្តជំចរចាសន្តិភាពអំពីស៊ីរីនៅទីក្រុង Geneva (ស្វីស)   - ảnh 1 បន្តជំចរចាសន្តិភាពអំពីស៊ីរីនៅទីក្រុង Geneva (ស្វីស)  

(VOVworld) – នាថ្ងៃទី ១២ ធ្នូ បណ្ដាការចាចារសន្តិភាពស៊ីរីបន្តប្រព្រឹត្តទៅនៅទីក្រុង Geneva (ស្វីស) រួមមានការចរចាទ្វេភាគីដាច់ដោយឡែករវាងបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mitsura ជាមួយក្រុមចរចារបស់រដ្ឋាភិបាលស៊ីរី និងបណ្ដាក្រុមចរចាឯកភាពនៃភាគីប្រឆាំងនៅស៊ីរី។ បន្ទាប់ពីជំនួបធ្វើការជាមួយបេសកជន ពិសេស អ.ស.ប. ក្រុមចរចានៃរដ្ឋាភិបាលស៊ីរីដឹកនាំដោយឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅ អ.ស.ប. លោក Bashar al-Jaafari មិនបាននាំចេញសេចក្តីប្រកាសណាមួយឡើយ។ ខណៈ ពេលនោះ ភាគីប្រឆាំងបានមានប្រសាសន៍ថា៖ គេនឹងជំរុញដំណើរសន្តិភាពនៅស៊ីរីសំដៅ ធានាសុវត្ថិភាពសំរាប់ប្រជាជន។ ភាគីប្រឆាំងក៏បានអំពាវនាវភាគីទាក់ទិននានាចូលរួមការចរ ចាអំពីការផ្ទេរប្តូរគោលនយោបាយដោយឈរលើសេចក្តីសម្រេចចិត្តលេខ ២២៥៤ របស់ ក្រុមប្រឹក្សាសន្តិភាព អ.ស.ប.។ ភាគីប្រឆាំងនៅរក្សាទស្សនៈថា៖ ប្រធានាធិបតី al-Assad  មិនកាន់ដំណែងណាមួយក្នុងរដ្ឋាភិបាលអន្តរកាលជាបន្តទេ។ នេះគឺជាជំចរចាលើកទី ៨ អំពីស៊ីរីក្រោមការគាំពាររបស់ អ.ស.ប. ដើម្បីស្វែងរកវិធាការណ៍បញ្ចប់ជំលោះដែលអូសបន្លាយ ក្នុងរយៈពេល ៧ ឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ