បន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌​របស់លោកប្រធានហូជីមិញ

បន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌​របស់លោកប្រធានហូជីមិញ - ảnh 1
បន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌​របស់លោកប្រធានហូជីមិញ

(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នោទីក្រុង Hue គណៈកម្មាធិការឃោសនា​អប់រំ
មជ្ឈឹមបានរៀបចំសន្និសីទស្ដីអំពីការអនុវត្តសារចរ លេខ ០៥ - CT/TW របស់ការិយា
ល័យនយោបាយស្ដីអំពីការជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រច
នាបទ របស់លោកប្រធានហូជីមិញ នៅបណ្ដា​ខេត្ត ទីក្រុងនៅតំបន់ភូមិភាគកណ្ដាល
 Tay Nguyen ។​ឆ្លងកាត់ជិត​មួយ​ឆ្នាំ​អនុវត្ត​សារចរ លេខ ០៥ - CT/TW របស់ការិយា
ល័យនយោបាយ​ស្ដីអំពី​ការជំរុញ​ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌
រចនាបទ របស់លោកប្រធានហូជីមិញ នៅបណ្ដាខេត្ត ទីក្រុងនៅតំបន់ភូមិភាគកណ្ដាល
 Tay Nguyen បានក្លាយជាកិច្ចការប្រចាំ ទៀងទាត់ ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក
 Mai Van  Ninh អនុប្រធានគណៈកម្មាធិការឃោសនា​អប់រំ​មជ្ឈឹម​បានបានសង្កត់ធ្ងន់ថា៖

យើងបានរៀបចំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ
របស់លោកប្រធានហូជីមិញឲ្យក្លាយជាកិច្ចការប្រចាំទៀងទាត់ ជាកិច្ចការរបស់បក្ស
និងបក្ខជន​។ បញ្ហារៀនសូត្រគឺយើងធ្វើបានហើយ ប៉ុន្តែ​ការអនុវត្ត​តាមគឺត្រូវកំណត់
លោតផ្លោះ ។ ចំពោះបុគ្គលវិញ យើងត្រូវ​កសាង​ផែនការ​ដើម្បីរៀនសូត្រ ហ្វឹកហ្វឺនសតិ
អារម្មណ៍ សីលធម៌ជានិច្ច។

នៅសន្និសីទនេះ បណ្ដាប្រតិភូបានចែករំលែកបទពិសោធន៍ របៀបធ្វើ​ល្អរ​បស់
​​សមូហភាព បុគ្គល ហើយដាក់ចេញនូវសំណើរ វិធានការ ដើម្បីបន្តការ​អនុវត្ត​សារចរ
លេខ ០៥ - CT/TW របស់ការិយាល័យ​នយោបាយ​ប្រកបដោយ​ជោគ​ជ័យ ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ