បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ
|
លោក To Huy Rua សមាជិកការិយាល័យនយោបាយ |
(VOV)_នាព្រឹកថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានរៀបចំសន្និសីទសាមញ្ញ ជាមួយបណ្ដាគណៈកម្មាធិការ
បក្សក្រោមឱវាទមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម និងបណ្ដាអង្គការ ស្ថាប័ននយោបាយ សង្គម អំពីការអនុវត្តសារាចរលេខ៣ របស់ការិយាល័យនយោបាយ
ស្ដីអំពីការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ
តទៅទៀត។ លោក To Huy Rua សមាជិកការិយាល័យនយោបាយ និងជាលេខាម
ជ្ឈឹមបក្ស លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រ
ធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានធ្វើអធិបតីសន្និសីទ។
នៅទីនេះ បណ្ដាដំណាងបានផ្តល់ដំណោះស្រាយនានាដើម្បីលើកកំពស់គុណ
ភាព ការអនុវត្តចលនា។ លោក Tran Hong Ha លេខាបក្ស ប្លុកបណ្ដាស្ថាប័នមជ្ឈឹម
បានចាត់ទុកថា៖
“ ថ្នាក់ដឹកនាំគ្រប់គ្រង ពិសេសគឺអ្នកប្រមុខត្រូវធ្វើជាគំរូ ពីព្រោះនេះគឺជាបញ្ហា
ស្លាប់រស់ របស់ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ ដូច្នេះ
ខ្ញុំស្នើការិយាល័យនយោបាយ គណៈលេខាបក្ស ត្រូវជំរុញខ្លាំងការរៀនសូត្រនិងធ្វើ
តាមគំរូសិលធម៌លោកប្រធានហូជីមិញ ក្នុងគណៈកម្មាធិការប្រតិបត្តិមជ្ឈឹម ថ្នាក់ដឹក
នាំរបស់បណ្ដាក្រសួង ស្ថាប័នតំបន់ក្រោមឱវាទមជ្ឈឹម។”
ថ្លែងមតិសន្និដ្ឋានសន្និសិទ លោក To Huy Rua សមាជិកការិយាល័យនយោ
បាយ និងជាលេខាមជ្ឈឹមបក្ស បានលើកច្បាស់ថា៖
“ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញជាការងារយូរ
អង្វែង។ ខ្ញុំស្នើថាត្រូវលាតត្រដាងអនុវត្តយ៉ាងជ្រាលជ្រៅកត្តានេះ និងត្រូវផ្សាភ្ជាប់
ជាមួយភារកិច្ចនយោបាយ ផ្សាភ្ជាប់ជាមួយការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម
លើកទី៤…លៗ៕”