បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ
|
បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ |
(VOV)_នាព្រឹកថ្ងៃទី២១ កញ្ញា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេស នៃផ្នែកជំនួយការថ្នាក់គណៈកម្មាធិការបក្ស
ថ្នាក់ខេត្ត ស្ដីអំពីការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រ
ធានហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Vo Van Phuong អនុប្រធានគណៈកម្មា
ធិការឃោសនា អប់រំ មជ្ឈឹម បានអោយដឹងថា៖
“ ក្នុងសន្និសីទលើកនេះ យើងត្រូវវាយតំលៃអំពីសកម្មភាពក្នុងរយៈពេល៤
ឆ្នាំកន្លងទៅ ដើម្បីរកឃើញនូវគុណសម្បត្តិ និងគុណវិបត្តិ ហើយពីនោះដាក់ចេញ
ដំណោះស្រាយអោយបានល្អជាង។ ប្រការសំខាន់បំផុតក្នុងដំណាក់កាលនាបច្ចុប្បន្ន
នោះគឺត្រូវតភ្ជាប់ជាមួយការអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតមជ្ឈឹម លើក
ទី៤ នីតិកាលទី១១ អំពីបញ្ហាចាំបាច់មួយចំនួន ក្នុងការកសាងបក្សនាបច្ចុប្បន្ន និង
ការត្រៀមរៀបចំអោយមហាសន្និបាតបក្ស នាពេលខាងមុខនេះ៕”