បន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី និងទំនាក់ទំនងវៀតណាម- សហភាពអឺរ៉ុប (EU)
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរសិក្សាពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។លោកបានស្នើឲ្យលើកវិធានការថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ។
រីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលីរីលោក Marco Della Seta ។ រូបថត៖ VGP/Nhat Bac |
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ីតាលីលោក Marco Della Seta ដែលទើបតែទទួលបេសកកម្មនៅវៀតណាម។
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឲ្យ ប្រទេសទាំងពីរបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងស្នើឲ្យអ៊ីតាលីនឹងសម្រេចនីតិវិធីក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប ( EVIPA)។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ៊ីតាលីជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង ជាពិសេសក្នុងការអនុវត្តសេចក្តីថ្លែងការណ៍នយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) អនុវត្តន៍ កម្មវិធីស្រូវគុណភាពខ្ពស់ ១ លានហិកតា ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអ៊ីតាលីនឹងបន្តជួយឧបត្ថម្ភ ODA សម្រាប់វៀតណាមក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌ សិល្បៈ តន្ត្រី ទេសចរណ៍។
ចំណែកឯកអគ្គរដ្ឋទូត Marco Della Seta បានឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Julien Guerrier ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក។ រូបថត៖ VGP/Nhat Bac |
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក Julien Guerrier ។ ដោយសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនងជាមួយ EU លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរសិក្សាពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។លោកបានស្នើឲ្យលើកវិធានការថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា វៀតណាមគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយរបស់ EU ក្នុងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព; ស្នើឱ្យ EU ផ្តល់ជំនួយជាអតិបរមាដល់វៀតណាមលើផ្នែកទុន បច្ចេកវិទ្យា ការសុក្រិតស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមដៃគ្នាដោះស្រាយបញ្ហាសកល ជាពិសេសការការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) ពិចារណាយ៉ាងសកម្មក្នុងការដក IUU “កាតលឿង” ចេញក្នុងពេលឆាប់ៗនេះ ដោយឈរលើមូលដ្ឋានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព៕