បន្តជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងតង់ហ្សានី
(VOVWORLD) -នៅថ្ងៃទី៨ ខែកញ្ញានៅរដ្ឋធានី Dodoma ប្រទេសតង់ហ្សានី ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Kim Doanh បានជួបសម្ដែងការគួរសមប្រធានរដ្ឋសភា តង់ហ្សានី លោក Yousino Ndugai ។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភាលោក Yustino Ndugai បានអះអាងថា៖រដ្ឋសភាតង់ហ្សានីនឹងគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងត
បន្តជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងតង់ហ្សានី |
នៅថ្ងៃទី៨ ខែកញ្ញានៅរដ្ឋធានី Dodoma ប្រទេសតង់ហ្សានី ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Kim Doanh បានជួបសម្ដែងការគួរសមប្រធានរដ្ឋសភា តង់ហ្សានី លោក Yousino Ndugai ។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភាលោក Yustino Ndugai បានអះអាងថា៖រដ្ឋសភាតង់ហ្សានីនឹងគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងតង់ហ្សានីនិងវៀតណាមនិយាយរួម និងទាំងទំនាក់ទំនងរវាងបណ្ដាស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Kim Doanh បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយតង់ហ្សានី ហើយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង 2 នឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕