បន្តជំរុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យរីកចម្រើនលើគ្រប់វិស័យ

(VOVWORLD) - នៅក្នុងជំនួបជាមួយលោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាមនាថ្ងៃទី២៣ មិថុនា នៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានចែករំលែកអំពី សក្ដានុភាពនិងទិសដៅអភិវឌ្ឍរបស់ទីក្រុងហូជីមិញនាពេលខាងមុខ។ 
បន្តជំរុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យរីកចម្រើនលើគ្រប់វិស័យ - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink (រូបថត៖ TTXVN)

លោក Nguyen Thien Nhan មានគោលបំណងចង់ឲ្យសហគ្រាសអាមេរិកចូលរួម ឲ្យកាន់តែច្រើនថែមទៀតក្នុងដំណើរការកសាង អភិវឌ្ឍទីក្រុង ជាពិសេសគឺ ក្នុងគម្រោងកសាងនគរឆ្លាតវៃ នគរច្នៃប្រឌិតនៅភាគខាងកើត។

ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានសង្កត់ ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងដើរតួនាទីដ៏ សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម ដោយមានសហគ្រាសអាមេរិកជាច្រើនបានរួមចំណែកយ៉ាងសកម្មទៅក្នុង ដំណើរការកសាងនិងអភិវឌ្ឍទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានជំរុញយ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការ ទូតប្រជាជន សុខាភិបាលនិងអប់រំទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ