បន្តជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់លោកប្រធាន ហូជីមិញ
|
បន្តជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់លោកប្រធាន ហូជីមិញ (Image: VNA) |
(VOVworld) - នាថ្ងៃទី ១៦ ឧសភា ខាងមុខ គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាមនឹងរៀបចំសន្និសីទ online ទូទាំងប្រទេសបូកសរុប ៥ ឆ្នាំអនុវត្ត
សារាចរណ៍លេខ ០៣ របស់ការិយាល័យនយោបាយ នីតិកាលទី ៩ ស្តីពីការបន្ត
ជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់លោកប្រធានហូជីមិញ។
សន្និសីទលើកនេះនឹងវាយតំលៃលទ្ធផល ភាពអន់ខ្សោយ មូលហេតុ និង បទ
ពិសោធន៍ក្នុងអំឡុង ៥ ឆ្នាំអនុវត្តសារាចរណ៍លេខ ០៣ កំណត់ភារកិច្ចនិង
វិធានការស្នូលដើម្បីជំរុញការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌ហូជីមិញឲ្យបាន
ខ្លាំងក្លាថែមទៀត។ សន្និសីទក៏នឹងស្ងើចសរសើរនិងលើកដម្កើងបុគ្គលសមូហ
ភាពគំរូដែលទទួលបានស្នាដៃក្នុងចលនាពោលខាងលើផងដែរ៕