បន្តដោះស្រាយបញ្ហាដែលទាក់ទិនដល់ការដែលចិនបានចាប់ឃាត់ទុកនាវាចំនួន២ក្រឿងរបស់វៀតណាម
|
ចិនបានចាប់ឃាត់ទុកនាវាចំនួន២ក្រឿងរបស់វៀតណាម(www.thanhnien.com.vn) |
(VOV)_នាថ្ងៃទី១៥ កក្កដា ឆ្លើយសំនួររបស់អ្នកយកព័ត៍មានជាច្រើន របស់វៀតណាមនិងអន្តរជាតិ អំពីការដែលនាវាចំនួន២គ្រឿងរបស់វៀតណាម ត្រូវ
ភាគីចិនចាប់ឃាត់ទុកនាពេលកន្លងទៅ ឧបការីប្រធាននាយកដ្ឋាន និងជាប្រ
ធានការិយាល័យគាំពារប្រជាពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Quang បានអោយដឹងថា៖ តាមព័ត៍មានពីស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំងថា៖ ចិនបានដោះ
លែងប្រជនពលរដ្ឋវៀតណាមចំនួន១៣នាក់ រួមមានអ្នកនេសាទ៧នាក់នៅលើ
នាវានេសាទ Quang Binh មានសា្លក់លេខ QB 93256 TSនិងអ្នកនេសាទ៦នាក់
នៅនាវា Quang Ngai មានស្លាក់លេខ QNg 94912 TS។ នាបច្ចុប្បន្ន អ្នកនេសាទ
ទាំងនេះ បានកំពុងវិលត្រឡប់មកប្រទេសវិញតាមនាវា Quang Binh មានសា្លក់
លេខ QB 93256 TS។ ភាគីចិនបានរឹបអូសយកនាវានេសាទQuang Ngai មាន
ស្លាក់លេខ QNg 94912 TS និងឧបករណ៍នេសាទទាំងមូលនៃនាវាទាំងពីរនេះ។ ដំណាងនៃបណ្ដាស្ថាប័នវៀតណាមនៅចិននឹងបន្តពិភាគ្សាជាមួយភាគីចិនដើម្បីដោះស្រាយបញ្ហានេះអោយសមហេតុសមផល៕