បន្តថ្ងៃធ្វើការទី៤ នៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៣ ឧសភា រដ្ឋសភាបានពិភាក្សាជាក្រុម អំពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៤; ការងារអនុវត្តការសន្សំសម្ចៃ និងទប់ស្កាត់ការខ្ជះខ្ជាយឆ្នាំ ២០២៣...។

របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសំខាន់ៗត្រូវបានធានា។ ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់នាពេលខាងមុខ រដ្ឋាភិបាលផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដែលជាប់ទាក់ទងជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; សម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងចុះសម្រុងគ្នានូវគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ក្នុងពេលជាមួយគ្នានេះ បន្តជំរុញកំណើនប្រពៃណី និងជំរុញកំណើនថ្មី; បន្តអនុវត្តគោលនយោបាយលើកលែង កាត់បន្ថយអត្រាការប្រាក់ ការពន្យារ ការរៀបចំរចនាសម្ព័ន្ធបំណុល និងការលើកលែង ការកាត់បន្ថយ ការពន្យារពន្ធ ថ្លៃឈ្នួល និងការជួលដី ដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម។ លើសពីនេះ បន្តសុក្រិតក្បាលម៉ាស៊ីនរដ្ឋបាលរបស់រដ្ឋដែលស្អាតស្អំ សម្រួល និងមានប្រសិទ្ធភាព; ដាក់ពង្រាយគោលនយោបាយប្រាក់បៀវត្សរ៍ថ្មីចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤; បញ្ចប់ការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ-សង្កាត់ សម្រាប់ដំណាក់កាល ២០២៣-២០២៥ ក្នុងខែកញ្ញាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ