បន្តថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម-កម្ពុជាឱ្យឡើងដល់កំពស់ថ្មី

(VOVWORLD) - ថ្ងៃនេះ ទី២៤ មិថុនា គឺជាខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។ 
បន្តថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម-កម្ពុជាឱ្យឡើងដល់កំពស់ថ្មី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី
ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីខែធ្នូឆ្នាំ២០២៣។
(រូបថត៖ VOV)
ជាមួយនឹងភាព ស្រដៀងគ្នាជាច្រើន ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ វៀតណាម និងកម្ពុជាមាន ភាពជិតស្និទ្ធ ការចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកជានិច្ច ក្នុងបុព្វហេតុ រំដោះជាតិនិងឯកភាពប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងដំណើរការកសាងនិង ការពារមាតុភូមិនាពេលបច្ចុប្បន្នផងដែរ។ ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម និងកម្ពុជាបានកំណត់ថា ទំនាក់ទំនងនយោបាយ ការទូតដើរតួនាទីគន្លឹះ ដែលតម្រង់ទិសសម្រាប់ទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ។ ភាគីទាំងពីររក្សា និងពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ តាម រយៈការបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា៖
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ បច្ចុប្បន្នវៀតណាមបានវិនិយោគនៅក្នុងខេត្តក្រុងចំនួន ១៨ នៃប្រទេស កម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវា កម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃចំណីអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។
នៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាង ជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងលើពិភពលោក ព្រមទាំងរួមចំណែកលើកកំពស់កិត្យានុភាព និងឋានៈរបស់ ប្រទេសនីមួយៗលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ