បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងសហភាពអឺរ៉ុប

(VOVWORLD) - ការដែលវៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបង្កើតក្របខ័ណ្ឌស្ដីពីការចូលរួមរបស់វៀតណាមក្នុងសកម្ម ភាពគ្រប់គ្រងវិបត្តិរបស់ EU (ហៅកាត់ថា កិច្ចព្រមព្រៀង FPA) បានបង្កើត មូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឲ្យភាគីទាំងពីរបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខ។ 
បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងសហភាពអឺរ៉ុប - ảnh 1 លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនៅក្នុងជំនួបពិភាក្សាតាមអនឡាញ។

នោះគឺជាខ្លឹមសារមួយក្នុង ចំណោមខ្លឹមសារសំខាន់ៗនៅក្នុងជំនួបពិភាក្សាការងារតាមវីដេអូ នា រសៀលថ្ងៃទី១១ មិថុនា រវាងលោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជាមួយលោកនាយឧត្តម សេនីយ៍ Claudio Graziana ប្រធានគណៈកម្មាធិការយោធានៃសហភាពអឺរ៉ុប។

នៅក្នុងជំនួបពិភាក្សានេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យពេទ្យ យោធាដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ក៏ដូចជាការសាកល្បង សន្តិសុខក្រៅប្រពៃណីផ្សេងៗផងដែរ។

ចំណែកឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Claudio Graziano បាន សម្ដែងនូវគោលបំណងថា វៀតណាមនឹងបន្តពង្រីកមជ្ឈភាពរបស់អាស៊ាន ដើម្បីរួមចំណែកទៅក្នុងការធានាសន្តិសុខ សន្តិភាពក្នុងតំបន់។ លោកក៏ បានអះអាងដែរថា សុឆន្ទៈនិងតម្រូវការសហប្រតិបតិ្តការរវាងភាគីទាំងពីរគឺ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាង វៀតណាមនិង EU ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង FPA ក្នុងនោះមានវិស័យ បណ្ដុះបណ្ដាល រក្សាសន្តិភាពនិងសន្តិសុខសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ