បន្តនាំឲ្យទំនាក់ទំនងវៀតណាម-ចិនឡើងកំពស់ថ្មីមួយ

(VOVWORLD) - បក្ស រដ្ឋ និងប្រជាជនវៀតណាមត្រៀមខ្លួនជា ស្រេចរួមជាមួយបក្ស រដ្ឋនិងប្រជាជនចិន ប្រកាន់ខ្ជាប់នូវ “បាវចនា ១៦ ពាក្ស” និង “ស្មារតីល្អ ៤ យ៉ាង” ព្រមទាំងជំរុញទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងមិត្តភាព ជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ចិនឲ្យបន្តអភិវឌ្ឍដោយ ឥតឈប់ឈរយ៉ាងស្អាតស្អំ ប្រកប ដោយស្ថិរភាព ឆ្លើយតបនឹងផលប្រយោជន៍ជាសារ វ័ន្តនិងយូរអង្វែងនៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

បន្តនាំឲ្យទំនាក់ទំនងវៀតណាម-ចិនឡើងកំពស់ថ្មីមួយ - ảnh 1ពិធីរំលឹកខួបលើកទី១០០ទិវាបង្កើតបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង។
(រូបថត៖ Xinhua/VNA)
ក្នុងឱកាសគម្រប់ខួបលើកទី១០០ ទិវាបង្កើតបក្សកុម្មុយនិស្តចិន (១ កក្កដា ឆ្នាំ១៩២១  - ១ កក្កដា ឆ្នាំ២០២១) គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើរសារទូរលេខអបអរសាទរជូនគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន។
សារទូរលេខអបអរសាទរ បានសង្កត់ធ្ងន់ថា ការបង្កើតបក្សកុម្មុយនិស្តចិន គឺជា របត់ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជនចិន។ ជាពិសេស ចាប់ពីមហាសន្និបាតលើកទី១៨របស់បក្សកុម្មុយនិស្តចិនរហូតមកដល់ ពេលនេះ ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិនដោយមានកត្តាស្នូលគឺអគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping នោះ ប្រជាជនចិនបានសម្រេចជោគជ័យគោលដៅ ១០០ ឆ្នាំទី១ ដែលជាការកសាងសង្គមសម្បូរធូធារគ្រប់ជ្រុងជ្រោយ តាមនោះចាក់គ្រឹះដ៏ រឹងមាំសម្រាប់ការអនុវត្តគោលដៅ១០០ឆ្នាំទី២ គឺការកសាងប្រទេសសង្គមនិយមដ៏ ទំនើប សម្បូររុងរឿង ប្រជាធិបតេយ្យ អារិយ្យធម៌ សុខដុមរមនានិងស្រស់ស្អាតនៅពាក់ កណ្ដាលសតវត្សរ៍ទី២១។  
ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាមមានក្ដីសោមនស្សរីករាយដោយ ឃើញថា ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរនាពេលកន្លងមក បន្តរក្សាបាន នូវទំនោរអភិវឌ្ឍជាវិជ្ជមាន និងស្ថិរភាព។ បក្ស រដ្ឋ និងប្រជាជនវៀតណាមត្រៀមខ្លួនជា ស្រេចរួមជាមួយបក្ស រដ្ឋនិងប្រជាជនចិន ប្រកាន់ខ្ជាប់នូវ “បាវចនា ១៦ ពាក្ស” និង “ស្មារតីល្អ ៤ យ៉ាង” ព្រមទាំងជំរុញទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងមិត្តភាព ជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិនឲ្យបន្តអភិវឌ្ឍដោយ ឥតឈប់ឈរយ៉ាងស្អាតស្អំ ប្រកបដោយស្ថិរភាព ឆ្លើយតបនឹងផលប្រយោជន៍ជាសារ វ័ន្តនិងយូរអង្វែងនៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ
ក្នុងឱកាសនេះដែរ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping៕

ប្រតិកម្មទៅវិញ

ផ្សេងៗ