បន្តបើកសវនាការជំនុំជម្រះទោសចំពោះជនជាប់ចោទក្នុងករណីមានសាកសពចំនួន ៣៩ នាក់នៅក្នុងរថយន្តដឹកទំនិញនៅចក្រភពអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ៥ ខែតុលា ចក្រភពអង់គ្លេសបានបន្តបើកសវានាការជំនុំជម្រះទោសចំពោះជនជាប់ចោទចំនួន ៤ នាក់ ដែលពាក់ព័ន្ធនឹងករណីជនជាតិ វៀតណាមចំនួន ៣៩ នាក់ដែលបានបាត់បង់ជិវិតនៅក្នុងរថយន្ត ដឹកទំនិញមួយគ្រឿងដ៏គួរឲ្យរន្ធត់កាលពីឆ្នាំ ២០១៩។
ប៉ូលីសអង់គ្លេសបានរារាំងកន្លែងកើតហេតុនៃរថយន្តក្លាសេដឹកសាកសពជនជាតិវៀតណាមចំនួន ៣៩ នាក់នៅក្បែរតំបន់ឧស្សាហ កម្មមួយក្នុងទីក្រុងហ្គ្រេសអេសស៊ីស ខែតុលាឆ្នាំ ២០១៩ ។ (រូបថតឯកសារ៖ AFP / VNA) |
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ជនជាប់ចោទទាំង ៤ នាក់នេះមានវត្តមាននៅតុលាការ Old Bailey ក្នុងទីក្រុងឡុងដ៍ ហើយនឹងប្រឈមមុខនឹងបទធ្វើឃាតកម្មដោយអចេតនា និងបទមានឧបាយកលក្នុងការប្រព្រឹត្តបទឧក្រិដ្ឋកម្មចូលមកអង់គ្លេសខុសច្បាប់។
ក្នុងចំណោមមុខសញ្ញាទាំង ៤ នាក់នេះ មិនមានវត្តមានរបស់អ្នកបើកឡានដឹកទំនិញឈ្មោះ Maurice Robinson នៅអៀរឡង់ខាងជើងនោះទេ។ មុននោះ នៅក្នុងការកាត់ក្តីកាលពីខែមេសាកន្លងទៅ លោក Maurice Robinson បានសារភាពទទួលទោសឃាតកម្មដោយអចេតនា ព្រមទាំងទទួលស្គាល់ថាខ្លួនបានចូលរួមក្នុងការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងចក្រភពអង់គ្លេស៕